សត្វកម្រមួយប្រភេទទៀតត្រូវបានរកឃើញដោយក្រុមអភិរក្សនៅកម្ពុជា

សត្វពពូលទឹក (FB: WCS Cambodia)

សំបុកពងកូនរបស់សត្វ «ពពូលទឹក» ត្រូវបានក្រុមអ្នកអភិរក្ស រកឃើញជាលើកដំបូងសម្រាប់រយៈពេល៤ឆ្នាំចុងក្រោយនេះនៅកម្ពុជា។

អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) សហការជាមួយក្រសួងបរិស្ថាន និងប្រជាសហគមន៍ ឲ្យដឹងថា ពួកគេបានរកឃើញ «សំបុកពងកូនសត្វពពូលទឹក»នៅតាម ដងស្ទឹងមេម៉ាយ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ខេត្តព្រះវិហារ។

ក្រុមអភិរក្ស ចាត់ទុកថា នេះគឺជា ទីតាំងពងកូនតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានគេរកឃើញ សម្រាប់ប្រភេទសត្វដ៏កម្រមួយនេះ។

បើតាមអង្គការសមាគមអភិរក្សសត្វព្រៃ «សត្វពពូលទឹក» ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះ ជិតផុតពូជបំផុតនៅលើសាកលលោក ខណៈចំនួនរបស់ពួកវានៅតែបន្ត ធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ពួកវាមានរស់នៅតែក្នុងប្រទេសកម្ពុជា បង់ក្លាដេស ឥណ្ឌា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ានម៉ា សិង្ហបូរី ថៃ និងវៀតណាម ប៉ុណ្ណោះ។ ចំនួនរបស់សត្វពពូលទឹកនៅលើសាកលលោក មានតិចជាង១,០០០ក្បាល ក្នុងនោះដែរ ចំនួនសត្វពពូលទឹកតិចតួចណាស់ ត្រូវបានគេដឹងថាមានវត្តមានរស់នៅក្នុងប្រទេសកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ