ជីដូន ជីតា និងចៅៗរួចផុតពីបំរាមហាមធ្វើដំណើររបស់លោកត្រាំ

តុលាការកំពូលរបស់អាមេរិក​បានបកស្រាយពីបំរាមការធ្វើដំណើររបស់ពលរដ្ឋ​ពីប្រទេសចំនួន៦ចូលទៅកាន់ដែនដីសហរដ្ឋអាមេរិក​ថា មិនអាចអនុវត្តន៍បាន​ចំពោះ ជីដូន ជីតា ចៅ និងសាច់ញាតិដែលស្និទ្ធមួយចំនួនទៀតនោះទេ។​

តុលាការបានទទួលយកការបកស្រាយរបស់ចៅក្រមតុលាការនៅហាវ៉ៃ កាលពីសប្តាហ៍មុន ដែលបញ្ជាក់ថា រដ្ឋការរបស់លោកត្រាំ រឹតត្បិតខ្លាំងលើសាច់ញាតិជិតស្និទ្ធដែលផ្ទុយពីរដ្ឋធម្មនុញ្ញ  ដែលបានហាមពលរដ្ឋពីប្រទេសកាន់សាសនាឥស្លាម​ចំនួន៦ធ្វើដំណើរចូលដែនដីអាមេរិក​ក្នុងនោះមាន អ៊ីរ៉ង់ លីប៊ី សូ​ម៉ាលី ស៊ូដង់ ស៊ីរី និង ប្រទេសយ៉េមែន។​

ប៉ុន្តែចៅក្រមបានបកស្រាយថា បំរាមនោះលើកលែងអ្នកពាក់ព័ន្ធមួយចំនួន​ដែលមានសាច់ញាតិស្និទ្ធកំពុងរស់នៅសហរដ្ឋអាមេរិក​ដូចជា ជីដូនជីតា ក្មួយប្រុសក្មួយស្រី និង បងប្អូនជីដូនមួយផងដែរ។​ កន្លងមកមានការចែងលើកលែងតែ ឪពុកម្តាយ ប្តីប្រពន្ធ កូន កូនប្រសារប្រុសស្រី បងប្អូនបង្កើត និង បងប្អូនដែលមានឪពុកឬ ម្តាយផ្សេងគ្នា។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។​

ប៉ុន្តែនៅក្នុងបទបញ្ជាសង្ខេបរបស់រដ្ឋការរបស់លោកត្រាំ នៅតែមានឥទ្ធិពលអនុវត្តន៍លើដែនដីហាវ៉ៃ  ក្នុងការអនុវត្តន៍លើជនភៀសខ្លួនទាំងអស់ចំនួន​១២០ថ្ងៃ។​

គោលនយោបាយហាមឃាត់ប្រជាជនមកពីប្រទេសកាន់សាសនាឥស្លាម​ចូលដែនដីអាមេរិកនេះ រដ្ឋការរបស់លោកត្រាំបញ្ជាក់ថា ដើម្បីការពារសន្តិសុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ