រញ្ជួយដីកម្លាំង៥,៨រិច្ឆទ័រនៅកោះភាគឦសានជប៉ុន​

រញ្ជួយដីកម្លាំង៥,៨រិច្ឆទ័រនៅភាគឦសាន​ប្រទេសជប៉ុន​បានកើតឡើង​នៅព្រឹកថ្ងៃព្រហស្បតិ៍នេះនៅលើកោះ Honshu ដែលមានទីតាំងក្បែរទីក្រុងតួក្យូ។​

តាមរបាយការណ៍របស់មជ្ឈមណ្ឌល​តាមការគំរាមកំហែងដោយរលកស៊ូណាមីនៅសមុទ្រប៉ាស៊ីហ្វិក និង ក្រុមអ្នកភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក​ បានឲ្យដឹងថា ការរញ្ជួយដីនៅព្រឹកនេះ​មានជម្រៅ ៣៣ គីឡូម៉ែត្រ ញ័រ៧៩គីឡូម៉ែត្រភាគឦសាននៃកោះ Honshu ។ ទោះយ៉ាងណាក្រុមអ្នកជំនាញបញ្ជាក់ថា មិនមានសញ្ញាគំរាមកំហែងដោយរលកស៊ូណាមីនោះទេ។​នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។​

អាជ្ញាធរជប៉ុននៅមិនទាន់បូកសរុបរបាយការណ៍ចំនួនអ្នកមានគ្រោះថ្នាក់ និង ការខូចខាតទ្រព្យសម្បត្តិដែលបង្កឡើងដោយសារការរញ្ជួយដីនេះនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ