ច្បាប់ថែទាំសុខភាពរបស់ លោកត្រាំ បរាជ័យនៅព្រឹទ្ធសភា

ប្រជាពលរដ្ឋរបស់អាមេរិកប្រមាណ​៣២លាននាក់ នឹងត្រូវបាត់បង់ការធានារ៉ាប់រងសុខភាព នៅឆ្នាំ២០២៦ នៅពេលដែលដកគោលនយោបាយថែសុខភាព​ Obamacare ចំណែកលោក ដូណល ត្រាំ បានជំរុញឲ្យសមាជិកព្រឹទ្ធសភាបោះឆ្នោតគាំទ្រច្បាប់ថែទាំសុខភាពថ្មីសម្រាប់អនុវត្តន៍ទូទាំងប្រទេស តែបរាជ័យ។​

ខាងសាធារណរដ្ឋ​ដែលកំពុងស្វែងយល់ពីគោលនយោបាយថែទាំសុខភាពដែលបង្កើតឡើងដោយលោក អូបាម៉ាប្រធានាធិបតីមុន​ គឺលោក ត្រាំជំរុញឲ្យធ្វើឡើងបានឆាប់បំផុត ប៉ុន្តែពួកគេមិនអាចធ្វើបានដោយសារមានចំណុចខុសគ្នាច្រើន​។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

នៅព្រឹកថ្ងៃពុធម្សិលមិញ លោកត្រាំបានចូលរួមប្រជុំនៅព្រឹទ្ធសភា សម្រាប់ការស្នើឡើងរបស់លោកត្រូវបរាជ័យ ស្របពេលដែលរបាយការណ៍បង្ហាញថា ពលរដ្ឋអាមេរិក​៣២លាននាក់នឹងបាត់បង់ការធានារ៉ាប់រងសុខភាព​ នៅពេលដែលច្បាប់ចាស់ត្រូវលុបចោល​ហើយ ច្បាប់ថ្មីមិនត្រូវបានអនុម័តដើម្បីជំនួស។​

លោកត្រាំ បានជួបជាមួយសមាជិកព្រឹទ្ធសភា​ចំនួន​៤៩រូប ក្នុងពេលបរិភោគអាហារពេលថ្ងៃត្រង់កាលពីថ្ងៃចន្ទ នៅសេតវិមាន​ ក្រោយពេលលុបចោលច្បាប់អូបាម៉ាឃែ ហើយយកច្បាប់តម្លៃថែទាំសុខភាពសមរម្យឆ្នាំ២០១០មកជំនួសវិញ ចំពេលដែលកំពុងមានការបែកបាក់ក្រុមអ្នកអភិរក្សនៅក្នុងបក្ស។​

ទោះយ៉ាងណាការប្រជុំសមាជិកព្រឹទ្ធសភាកាលពីម្សិលមិញមិនទទួលបានជោគជ័យទេ ព្រោះខាងគណបក្សប្រជាធិបតេយ្យប្រឆាំង សមាជិកព្រឹទ្ធសភាខាងសាធារណរដ្ឋ១រូបមានជំងឺ និង សមាជិកខាងសាធារណរដ្ឋ២រូបទៀតបានជំទាស់នឹងច្បាប់ថ្មីនេះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ