មេដឹកនាំវៀតណាមកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម កំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ។

តាមគម្រោង ក្នុងដំណើរទស្សនកិច្ច​នៅ​កម្ពុជារយៈពេលពីរថ្ងៃគឺពីថ្ងៃទី២០-២២ ខែកក្កដា ឆ្នាំ២០១៧ លោក ង្វៀន ហ៊្វូជុង នឹង​ចូល​គាល់​ ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និងសម្ដេច​ព្រះ​មហាក្សត្រី  នរោត្តម មុនីនាថ សីហនុ រួមទាំងសម្ដេច​ព្រះ​សង្ឃរាជ​ទាំង​ពីរ​គណៈ។

បើតាមក្រសួងការបរទេសកម្ពុជា មេដឹកនាំវៀតណាម នឹងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយនឹងចុះហេត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម ស្ដីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាម និងឯកសារមួយចំនួនទៀត។

ក្រៅពីនោះ លោក ង្វៀន ហ៊្វូជុង នឹងជួបជាមួយ ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ហើយក៏នឹង​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា-វៀតណាម នៅ​ខេត្ត​ព្រះសីហនុ តាមការអញ្ជើញរបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ