ថៃ​គ្រោង​ដំឡើង​តម្លៃ​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​បរទេស​មក​ពី​១៩​ប្រទេស

យោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ បានឲ្យដឹងថា ចាប់ពីចុងខែក្រោយទៅ ប្រទេសថៃគ្រោងដំឡើងតម្លៃទិដ្ឋាការសម្រាប់ភ្ញៀវទេសចរបរទេសមកពីប្រទេស និងដែនដីចំនួន ១៩។

កាសែតថៃមួយនេះ ដែលបានដកស្រង់ព័ត៌មានពីវេបសាយរបស់ក្រសួងការបរទេសថៃ បានផ្សាយថា ភ្ញៀវទេសចរបរទេសមកពីបណ្ដាប្រទេស និងដែនដីចំនួន ១៩ នឹងតម្រូវឲ្យបង់ទិដ្ឋាការពេលមកដល់ មានខ្ពស់ជាងមុន ពោលគឺកើនឡើង ១ពាន់បាត ដល់ ២ពាន់បាត។

ក្រសួងការបរទេសថៃ បាននិយាយថា រដ្ឋាភិបាលថៃបានសម្រេចដំឡើងតម្លៃទិដ្ឋាការពេលមកដល់ កាលពីខែមករាកន្លងមក។

ក្រសួងនេះបានពន្យល់ថា ការដំឡើងតម្លៃនេះ ត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយការរង់ចាំយូរ នៅកន្លែងត្រួតពិនិត្យអន្តោប្រវេសន៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ