មេដឹកនាំ​ចិន​ប្រាប់​លោក​ស្រី ស៊ូ​ជី ថា ចង់​បាន​ទំនាក់ទំនង​ក្នុងទិសដៅ​ត្រូវ​ជាមួយ​ភូមា​

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (រូបភាពពីបណ្តាញសារព័ត៌​មាន​Channel Asia)

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រាប់មេដឹកនាំភូមា លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃសុក្រម្សិលមិញថា ចិនចង់បញ្ជាក់ឲ្យច្បាស់ពីទំនាក់ទំនងក្នុងទិសដៅត្រឹមត្រូវ ខណៈសកម្មជនភូមា បានសរសេរលិខិតទៅលោក ស៊ី ដោយនិយាយថា ពួកគេចង់ឲ្យចិនដោះស្រាយក្ដីបារម្ភអំពីគម្រោងទំនប់វារីអគ្គិសនីដែលបានផ្អាក។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

យោងតាម Reuters ចិនចាប់ផ្ដើមទំនាក់ទំនងកាទូតឡើងវិញ ចាប់តាំងពីរដ្ឋាភិបាលលោកស្រី ស៊ូជី បានចូលកាន់អំណាចកាលពីខែមេសាកន្លងមក ដោយមានបំណងបង្កើតទំនាក់ទំនងល្អជាមួយនឹងប្រទេសសម្បូរធនធានធម្មជាតិមួយនេះ។

ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្ដីលោក ស៊ី ដែលបានប្រាប់ទៅលោកស្រី ស៊ូជី ថា ប្រជាជននៅភូមា ស្ថិតក្នុងចំណុចចាប់ផ្ដើមថ្មីមួយ សម្រាប់អនាគតដ៏អស្ចារ្យរបស់ប្រទេសនេះ។

លោក ស៊ី ថ្លែងបន្តថា៖ «យើងគួរតែប្រកាន់តាមទិសដៅត្រឹមត្រូវ ដើម្បីជំរុញការរីកចម្រើនថ្មីផ្នែកទំនាក់ទំនងទ្វេភាគី និងនាំមកនូវផលប្រយោជន៍ដល់ប្រជាជនប្រទេសទាំងពីរ»។

ប៉ុន្តែ លោក ស៊ី មិនបាននិយាយអំពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីតម្លៃ ៣.៦ពាន់លានដុល្លារ ដែលវិនិយោគដោយប្រទេសចិននោះឡើយ។

គម្រោងសាងសង់ទំនប់វារីអគ្គិសនីនោះ ត្រូវបានផ្អាក កាលពីឆ្នាំ២០១១ នៅពេលអតីតប្រធានាធិបតីភូមា លោក ថេន សេន ខឹងសម្បារនឹងចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ