ប្រធានាធិបតី​ហ្វីលីពីន​ច្រាន​ចោល​ការរិះគន់​ជុំវិញ​ការសម្លាប់​ជនសង្ស័យ​គ្រឿងញៀន

ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte(រូបភាពពីបណ្តាញ​សារព័ត៌មានChannel News Asia)

អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បាននិយាយថា ប្រធានាធិបតី លោក Rodrigo Duterte កាលពីថ្ងៃសុក្រម្សិលមិញ បានច្រានចោលការរិះគន់ពីអង្គការសហប្រជាជាតិ អំពីកំណើននៃការសម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀន ហើយបដិសេធការទទួលខុសត្រូវរបស់រដ្ឋាភិបាល។

ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា ជនសង្ស័យជួញដូរគ្រឿងញៀនប្រហែល ៩០០នាក់ ហើយ ត្រូវបានគេសម្លាប់ ចាប់តាំងពីពេលលោក Duterte ឡើងកាន់អំណាច ក្រោយឈ្នះការបោះឆ្នោតកាលពីខែឧសភាកន្លងមក ដោយសារតែការសន្យាបោសសម្អាតឈ្មួញជួញដូរគ្រឿងញៀន។

បើតាម Reuters អង្គការសហប្រជាជាតិ នៅសប្ដាហ៍នេះ បានអំពាវនាវទៅរដ្ឋាភិបាលហ្វីលីពីន ឲ្យការពារប្រជាជនទាំងអស់ ពីការសម្លាប់ក្រៅប្រព័ន្ធតុលាការ។

ប៉ុន្តែ លោក Ernesto Abella អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បានប្រាប់អ្នកសារព័ត៌មានថា ប្រធានាធិបតីហ្វីលីពីន ជំទាស់ទៅនឹងការរិះគន់ទៅលើរដ្ឋាភិបាល ដោយបានលើកឡើងពីហានិភ័យដែលប៉ូលិសហ្វីលីពីនប្រឈម នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន។

ប៉ូលិសនិយាយថា ជនសង្ស័យគ្រឿងញៀនជាច្រើន ត្រូវបានបាញ់ផ្ដួលនៅពេលតដៃជាមួយសមត្ថកិច្ច ឬត្រូវបានសមាជិកក្រុមអ្នកលេងបាញ់សម្លាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ