រថភ្លើងរត់ធ្លាក់ផ្លូវ សម្លាប់មនុស្ស​​​​​​​​​យ៉ាងតិច២៣នាក់ របួស​​​​​​​រាប់សិបនាក់​​​​​​​​​​​​នៅឥណ្ឌា

មនុស្ស​យ៉ាង​តិច ២៣​នាក់ ត្រូវ​បាន​សម្លាប់ ហើយ​មនុស្ស​រាប់​សិប​នាក់​ទៀត បាន​រង​របួស បន្ទាប់​ពី​រថភ្លើង​មួយ​ខ្សែ​រត់​ធ្លាក់​ចេញ​ពី​ផ្លូវ​​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដក​ស្រង់​សម្ដី​អាជ្ញាធរ​ឥណ្ឌា។

បើ​តាម AFP ក្រុម​ជួយ​សង្គ្រោះ​បានដើរ​មើល​នៅ​លើ​ទូរ​រថភ្លើង​ដែល​ក្រឡាប់​នោះ ដើម្បី​ទាញ​យក​អ្នក​ដំណើរ​ចេញ​ពី​កម្ទេច​កម្ទី​បាក់​បែក។

បុគ្គលិក​ជួយ​សង្គ្រោះ និង​មហាន​ជន​នៅ​ក្នុង​តំបន់ បាន​ប្រញាប់​ប្រញាល់​ទៅ​ទីតាំង​កើត​ហេតុ ជា​ទីដែល​រថភ្លើង​នោះ​បាន​រត់​ធ្លាក់​ចេញ​ពី​ផ្លូវ​នៅ​ក្នុង​រដ្ឋ​ឧត្ដរ​ប្រាដែស ស្ថិត​នៅ​ចម្ងាយ​ប្រហែល ១៣០​គីឡូ​ម៉ែត្រ​ពី​រដ្ឋ​ធានី​ញូវដេលី។ នេះ​គឺ​ជា​គ្រោះ​ថ្នាក់​ដ៏​មហន្តរាយ​បំផុត​មួយ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​បណ្ដាញ​រថភ្លើង​ក្នុង​ប្រទេស​ឥណ្ឌា។

មិ​ន​ដល់​មួយ​ឆ្នាំ​មុន​ផង មនុស្ស​ ១៤៦​នាក់ បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​ប្រហាក់​ប្រហែល​គ្នា​នេះ នៅ​ក្នុង​រដ្ឋ​ឧត្ដរ​ប្រាដែស បន្ទាប់​ពី​រថភ្លើង​ដឹក​អ្នក​ដំណើរ​បាន​រត់​ធ្លាក់​ចេញ​ពី​ផ្លូវ។

របាយការណ៍​រដ្ឋាភិបាល​ឥណ្ឌា​កាល​ពី​ឆ្នាំ​២០១២ បាន​និយាយ​ថា មនុស្ស​ជិត ១៥០០០​នាក់ ត្រូវ​បាន​សម្លាប់​នៅ​រៀង​រាល់​ឆ្នាំ នៅ​លើ​ខ្សែ​រថភ្លើង​របស់​ប្រទេស​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ