មន្ត្រីបក្សប្រឆាំងថា លោក ហេង សំរិន ស្រឡាញ់ភូមិកំណើត ខណៈលោក សុខ ទូច ថា ជាដីវៀតណាម

រួបភាពពីហ្វេសប៊ុកលោក អេង ឆៃអ៊ាង

អនុ​ប្រធាន​គណបក្សប្រឆាំង លោក អេង ឆៃអ៊ាង បានសរសើរ​ប្រធានរដ្ឋសភាលោក ហេង សំរិន ថា ជាអ្នក​ស្នេហា​ជាតិ ខិតខំអភិវឌ្ឍភូមិកំណើតរបស់លោក ខណៈដែលប្រធានរាជបណ្ឌិត​សភា​កម្ពុជា លោក សុខ ទូច អះអាង​ថា​ ទីនោះ​​ជា​ទឹក​ដី​វៀតណាម។

កាលពីថ្ងៃទី១៨ ខែ​សីហា លោក សុខ ទូច បាន​ថ្លែងនៅក្នុងសន្និសីទ​ស្តីពីស្ថានភាពព្រំដែនថា៖ «សម្តេច ហេង សំរិន ទេ ជាអ្នកយកដីវៀតណាមនៅនោះ។ ដោយសារ គាត់នៅទៅ de facto គាត់នៅយូរទៅ ដោយសារទម្លាក់ផែនទីទៅ ដីលោកតាហេង សម្តេច ហេង សំរិន នោះ បានទៅវៀត​ណាម​ ប៉ុន្តែគាត់នៅយូរ»

នៅលើ​ទំព័រហ្វេសប៊ុករបស់​ខ្លួន​នៅថ្ងៃទី១៩ ខែ សីហា​ លោក អេង ឆៃអ៊ាង បានសរសេរ​ថា លោក ហេង សំរិន ជា​អ្នក​ស្នេហាជាតិ ស្រលាញ់ទឹកដី ស្រលាញ់​​ភូមិកំណើត និងខិតខំអភិវឌ្ឍដោយមានសាងសង់ផ្លូវ ប្រឡាយទឹក និង​លំនៅឋាន​ជូនប្រជាពល​រដ្ឋផង។

លោក អេង ឆៃអ៊ាង ក៏បាន​រិៈគន់ចំៗទៅកាន់ទៅកាន់ប្រធានរាជបណ្ឌិតសភា លោក សុខ ទូច ដែលអះអាងថា​ផ្ទះ​លោក ​ហេង សំរិន ស្ថិតក្នុងទឹកដីវៀតណាម។

លោក​លើក​ឡើង​ថា​៖ «បើ​ទោះ​បី​មាន​បុគ្គល​ខ្លះ​អះអាង​ថា​ ភូមិ​កំណើត​សម្តេច​ស្ថិត​ក្នុង​ទឹកដីវៀត​ណាម តែ​សម្តេច​មិន​ដែល​មាន​ប្រសាសន៍​ដូច​បុគ្គល​ខ្លះ​អះអាង​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​សម្តេច​បាន​ខិតខំ​ធ្វើ​ការ​អភិវឌ្ឍន៍​ដោយ​សាងសង់​ផ្លូវ ប្រឡាយទឹក​ និង​សង់​លំនៅ​ឋាន​ជូន​ប្រជាពលរដ្ឋ​ ដើម្បី​ការពារ​ភូមិ​កំណើត​របស់​សម្តេច»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ