លោក ហ៊ុន សែន ជួបជាមួយកម្មកររាប់ពាន់ ជាការបន្តផែនការចុះមូលដ្ឋានរបស់លោក

រូបភាពពីហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កំពុង​ជួប​ជាមួយ​ក្រុម​កម្មករ​រាប់​ពាន់​នាក់ នៅ​ឯ​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ចុះ​មូលដ្ឋាន និង​ជួប​សំណេះ​សំណាល​ជាមួយ​មហាជន​ ចាប់​តាំង​ពី​ខែ​កក្កដា​ឆ្នាំ​មុន។

លោក ហ៊ុន សែន បាន​​សរសេរ​រៀប​រាប់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​កំពុង​សំណេះ​សំណាលសួរ​សុខ​ទុក្ខ​កម្មករ​កម្មការិនី​​ជាង ៤២០០​នាក់ នៅ​កោះ​ពេជ្រ។

ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រៀប​ចំ​ពិធី​ជួប​សំណេះ​សំណាល​ជា​បន្ត​បន្ទាប់​ជាមួយ​មន្ត្រី​រាជ​ការ​សាធារណៈ ក្រុម​អាជីវករ កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​រាជ​ធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា ចាប់​តាំង​ពី​ចុង​ខែ​កក្កដា​ឆ្នាំ​មុន ហើយ​​ចុង​ក្រោយ​ជាមួយ​ក្រុម​កម្មករកម្មការិនី។

លោក ហ៊ុន សែន បាន​អះ​អាង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា​ឆ្នាំ​មុន​ថា ដំណើរ​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​មហាជន គឺ​ដើម្បី​ស្វែង​រក​ការ​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ