លោក ហ៊ុន សែន ថា កម្មករកម្មការិនីនឹងត្រូវបានធានារ៉ាប់រងលើសុខភាពពីក្រុមហ៊ុនឯកជន

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានឲ្យ​ដឹង​ថា កម្មករ​កម្មការិនី​គ្រប់រូប​ត្រូវ​តែ​ទទួល​បាន​ការ​ធានារ៉ាប់រង​សុខភាព​មួយ​រយ​​ភាគ​រយ​​ពី​ថៅកែ​​រោង​ចក្រ​ ចាប់​ពី​ដើម​ឆ្នាំ​ក្រោយ​​ទៅ​។

លោក ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុង​សារ​ផ្សព្វផ្សាយនៅ​លើទំព័រហ្វេសប៊ុករបស់លោក​ពីការជួបសំណៈសំណាលជាមួយ​ក្រុម​កម្មករកម្មការិនី​ប្រមាណ ៤២៧០​នាក់ នៅ​​កោះពេជ្រ​នា​ព្រឹកថ្ងៃទី ២០ ខែ​សីហានេះ។

លោក ហ៊ុន សែន លើកឡើងថា៖ «ចាប់ពីខែ​ មករា​ ២០១៨ ទៅ គឺនិយោជក ឬ​ម្ចាស់ក្រុមហ៊ុន ​នឹងទទួលខុសត្រូវ​បង់​ថ្លៃ​សេវា​គាំពារ​ធានា​សុខភាព​កម្មករ ១០០%​​»

លោកបន្ថែមថា ការសម្រួលបង់ថ្លៃសេវាសុខភាពនេះ អាចធ្វើឲ្យកម្មករកម្មការិនីសន្សំប្រាក់បានយ៉ាងតិចពី ​៨​០០០​រៀល ទៅ​១២០០០​រៀល​ក្នុង​មួយ​ខែ។

លោកក៏បានលើកឡើងដែរថា ចាប់ពីឆ្នាំ​២០១៩​ទៅ​ កម្មករទាំងអស់​នឹងទទួលបបាន​ប្រាក់​ចូលនិវត្តន៍​​ដូចមន្រ្តីរាជការ ដោយ​មិន​ចាំ​បាច់​ធ្វើការ​​មានក្របខ័ណ្ឌដូចមន្រ្តីរាជការនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ