ទឹកជំនន់នៅឥណ្ឌាសម្លាប់មនុស្សជិត ៦០០នាក់ហើយ

មនុស្ស​ជិត ៦០០​នាក់ បាន​ស្លាប់ ហើយ​រាប់​លាន​នាក់ បាន​រង​ផល​ប៉ះ​ពាល់​ដោយសារ​ទឹក​ជំនន់​នៅ​តំបន់​អាស៊ី​ខាង​ត្បូង ខណៈ​ដែល​ប្រតិបត្តិការ​ផ្ដល់​ជំនួយ និង​ជួយ​សង្គ្រោះ​នៅ​តែ​បន្ត​ធ្វើ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដក​ស្រង់​សម្ដី​មន្ត្រី។

នៅ​ក្នុង​ប្រទេស​ឥណ្ឌា អាជ្ញាធរ​បាន​ស្វែង​រក​ជំនួយ​ពី​ទាហាន​​នៅ​ក្នុង​ស្រុក​ចំនួន​ពីរ​ ស្ថិត​នៅ​ខាង​ជើង​រដ្ឋ​ឧត្ដរប្រាដេស បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ថ្មីៗ​បន្ថែម​ទៀត បណ្ដាល​ឲ្យ​​លិច​លង់​ភូមិ​ឋាន​រាប់​រយ​កន្លែង។

ស្រុក​ដល់​ទៅ ៣៣ នៅ​ក្នុង​ចំណោម​ស្រុក ៧៥ នៅ​ក្នុង​រដ្ឋ​មួយ​នេះ កំពុង​លិច​លង់​ដោយសារ​ទឹក​ជំនន់ ដែល​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ៥៥​នាក់។

តួលេខ​អ្នក​ស្លាប់​នៅ​ក្នុង​រដ្ឋ​ប៊ីហា បាន​កើន​ឡើង​ដល់​ចំនួន ១៥៣​នាក់ ក្រោយ​ពី​មាន​ទឹក​ជំនន់​ដ៏​ខ្លាំង​ក្លា​បំផុត​មួយ​​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក។ សរុប​ចូល​គ្នាទាំង​រដ្ឋ​ប៊ីហា និង​ឧត្ដរប្រាដេស ប្រជាជន ២៨​លាន​នាក់ បាន​រង​ផល​ប៉ះ​ពាល់។

នៅក្នុង​រដ្ឋ​អាសាម ទឹក​ជំនន់​ក៏​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៦០​នាក់​ផង​ដែរ ខណៈ​មនុស្ស​ជិត ៤២​ម៉ឺន ៥​ពាន់​នាក់​ទៀត រស់​នៅ​ក្នុង​ជំរុំ​ផ្ដល់​ជំនួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ