ក្រសួងព្រមានពីទឹកជំនន់ដោយសារភ្លៀងខ្លាំងនៅសប្តាហ៍នេះ

ទឹកជំនន់ដោយសារភ្លៀងខ្លាំង (ដោយ មាស មុនី)

ក្រសួងធនធានទឹកបានព្រមានពីទឹកជំនន់ថានឹងអាចកើតមានឡើងនៅតាមបណ្តាខេត្តមួយចំនួន ដោយសារតែមានភ្លៀងធ្លាក់ខ្លាំង។

តាមការព្យាករណ៍អាកាសធាតុ ក្រសួងធនធានទឹកនិងឧតុនិយមឲ្យដឹងថាខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ឧត្តរមានជ័យ សៀមរាប បន្ទាយមានជ័យ និងខេត្តកំពង់ធំ អាចនឹងមានភ្លៀងធ្លាក់ច្រើនបង្កជាជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៥កញ្ញា២០១៦។

ចំណែកតំបន់មាត់សមុទ្រ ក្រសួងអំពាវនាវឲ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៥កញ្ញា ព្រោះរលកសមុទ្រមានកម្ពស់ពី០,៥០ទៅ១,៥ម៉ែត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ