ថៃ​ព្យាករ​ថាភ្ញៀវ​ទេសចរ​ចិន​កើន​ដល់​១០​លាន​នាក់​នៅ​ឆ្នាំ​នេះ

ភ្ញៀវ​ទេសចរ​ចិន (រូបភាពពី Reuters)

អាជ្ញាធរទេសចរណ៍ថៃរំពឹងថាចំនួនភ្ញៀវទេសចរចូលទៅប្រទេសមួយនេះ នឹងកើនឡើងក្នុងរង្វង់ជិត១៨ភាគរយ នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០១៦ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥កន្លងមក។

ក្រុមប្រឹក្សាទេសចរណ៍ថៃបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាការរំពឹងទទួលបានកំណើនខ្ពស់បែបនេះ ក៏ដោយសារតែកំណើននៃភ្ញៀវទេសចរចិន។

បើតាម Reuters វិស័យទេសចរណ៍ថៃចូលរួមចំណែកដល់ទៅប្រហែល១០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ។

Reuters បានឲ្យដឹងទៀតថាការព្យាករកំណើនចំនួនភ្ញៀវទេសចរបែបនេះ បានកើតឡើងចំពេលដែលប្រទេសថៃរំពឹងទទួលបានភ្ញៀវទេសចដល់ទៅ៣៣លាននាក់នៅក្នុងឆ្នាំដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។

កាលពីឆ្នាំ២០១៥កន្លងមក ថៃទាក់ទាញបានភ្ញៀវទេសចរចិនជិត៨លាននាក់ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ហើយចំនួនភ្ញៀវទេសចរត្រូវបានអាជ្ញាធរថៃរំពឹងថានឹងកើនឡើងដល់ទៅ១០លាននាក់នៅឆ្នាំនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ