ពលរដ្ឋខេត្តកំពង់ឆ្នាំងថ្លែងអំណរគុណចំពោះព្រះរាជអំណោយរបស់ព្រះមហាក្សត្រ

ដោយ VOD Admin​​ | ថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 4:51 PM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 37

ពលរដ្ឋប្រមាណជិត ៥០០គ្រួសារ នៅខេត្តកំពុងឆ្នាំង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី  នឹងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ខណៈពួកគាត់កំពុងមានជីវភាពខ្វះខាត។

ការថ្លែងអំណរគុណនេះ ធ្វើឡើងក្នុងពិធីចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋ ពីភូមិ ក្នុងឃុំអញ្ចាញរូង ស្រុកបរិបូណ៍ កាលពីថ្ងៃទី ១៩ខែសីហា ក្រោមអធិបតីភាពសម្តេច ចៅវាហ្វាំង គង់ សំអុល ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី។

អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋមានដូចជា ក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គីឡូ​ មី ១កេស នឹងថវិការចំនួន ៥ម៉ឺនរៀល សម្រាប់ចែកជូនប្រជាពលរដ្ឋដែលកំពុងជួបទុកលំបាកក្នុងជីវភាពគ្រួសារ។

ប្រជាពលរដ្ឋទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានថ្វាយព្រះពរជូនចំពោះ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី ព្រមទាំងព្រះមហាក្សត្រត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមឲ្យមានព្រះរាជសុខភាពល្អ នឹងមានព្រះជន្មមាយុយឺនយូ ដើម្បីគង់នៅជាម្លប់ដ៏ត្រជាក់ សម្រាប់ប្រជារាស្រខ្មែរទាំងអស់។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តកំពង់ឆ្នាំង លោក គឹម សេង

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required