សមត្ថកិច្ចអំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខណៈក្មេងស្រីម្នាក់លង់ទឹកស្លាប់

ដោយ VOD Admin​​ | ថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 4:53 PM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 40

សមត្ថកិច្ចប៉ុស្តិ៍នគរបាល ប្រចាំឃុំមួយក្នុងខេត្តពោធិ៍សាត់ អំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត ខណៈមានក្មេងស្រីម្នាក់បានស្លាប់ដោយសារលុងទឹកស្រះ ពេលគេមានបំណងចុះទៅងួតទឹកជាមួយក្មេងស្រីម្នាក់ទៀត។

នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំអូរតាប៉ោង​ លោក សាន់ គឹមជា បានឲ្យដឹងនៅថ្ងៃទី ១៥ខែសីហាថា ក្មេងស្រីដែលរងគ្រោះមានឈ្មោះ លី ចាន់រឿន អាយុ ១៤ឆ្នាំ រស់នៅភូមិទួលរគាំង ឃុំអូរតាប៉ោង ស្រុកបាកាន ពិតជាស្លាប់ដោយសារលុងទឹកពិតប្រកដមែន មិនពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ។ លោកបន្ថែមទៀតថា មុនពេលកើតហេតុក្មេងស្រី លី ចាន់រឿន បានទៅឃ្វាលគោនៅម្តុំបឹងចុកស្នោក្រៅ ដែលមានចម្ងាយប្រហែល ៣គីឡូម៉ែត្រពីផ្ទះ បន្ទាប់មកក៏បានទៅងួតទឹកស្រះជាមួយក្មេងស្រីម្នាក់ទៀតឈ្មោះ សាវ៉ាន់ សុខចាន់ អាយុ ១៧ឆ្នាំ ប៉ុន្តែនៅពេលទៅដល់មាត់ស្រះ ស្រាប់តែក្មេងស្រីរងគ្រោះបានរអឹលជើងធ្លាក់ចូលទៅកន្លែងទឹកជ្រៅ ហើយមិនអាចជួយសង្រ្គោះបានក៏ស្លាប់នៅនិងកន្លែងកើតហេតុតែម្តង។

នាយប៉ុស្តិ៍នគរបាលឃុំអូរតាប៉ោងលោក សាន់ គឹមជា បានប្រាប់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសកុមារតូចៗ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ មិនគួទៅលេងនៅក្បែរមាត់ស្រះនោះទេ ព្រោះអាចបណ្តាលឲ្យមានគ្រោះថ្នាក់។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់ លោក នួន ឈឿន

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required