ចិន​សង្ឃឹម​ថាដំណើរ​ទស្សនកិច្ច​មេដឹកនាំ​ហ្វីលីពីន​នឹង​ជួយ​កែ​លម្អ​ទំនាក់​ទំនង​ទ្វេភាគី

ប្រធានាធិបតីហ្វីលីពីន រ៉ូទ្រីហ្កូ ឌូទើតេ និងប្រធានាធិបតីចិន ស៊ី ជិនពីង (រូបភាពពី Reuters)

ប្រធានាធិបតីចិន ស៊ី ជិនពីង បានថ្លែងនៅថ្ងៃនេះថា លោកសង្ឃឹមថាដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន រ៉ូទ្រីហ្កូ ឌូទើតេ ទៅកាន់ប្រទេសចិនអាចជួយកែលម្អយ៉ាងពេញលេញនូវទំនាក់ទំនងដែលខូចខាតដោយសារតែជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ Reuters។

លោក ឌូទើតេ បានធ្វើដំណើរទៅដល់ក្រុងប៉េកាំងកាលពីថ្ងៃអង្គារកន្លងមក ជាមួយក្រុមធុរជនយ៉ាងតិច ២០០នាក់ ដើម្បីបើកផ្លូវសម្រាប់អ្វីដែលលោកហៅថា សម្ព័ន្ធមិត្តពាណិជ្ជកម្មថ្មី ខណៈដែលទំនាក់ទំនងចាស់វស្សាជាមួយសម្ព័ន្ធមិត្តអាមេរិក កាន់តែអាក្រក់ឡើង។

កាលពីថ្ងៃម្សិលមិញ ដើម្បីអបអរដល់ពលរដ្ឋហ្វីលីពីនរាប់រយនាក់នៅទីក្រុងប៉េកាំង លោក ឌូទើតេ ថ្លែងថា គោលនយោបាយការបរទេសហ្វីលីពីន កំពុងតម្រង់ឆ្ពោះទៅរកចិន។

នៅថ្ងៃម្សិលមិញដែរ បាតុករប្រឆាំងអាមេរិកប្រហែល ១ពាន់ បានប្រមូលផ្ដុំគ្នានៅស្ថានទូតអាមេរិកនៅទីក្រុងម៉ានីល ដោយទាមទារឲ្យដកកងទ័ពអាមេរិក ចេញពីកោះមិនដាណាវ នៅភាគខាងត្បូងហ្វីលីពីន។

ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្ដីលោក ស៊ី ដែលបានប្រាប់លោក ឌូទើតេ ថា ចិន និងហ្វីលីពីន គឺជាបងប្អូន ហើយភាគីទាំងពីរអាចដោះស្រាយជម្លោះដោយសមរម្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ