មេដឹកនាំ​ហ្វីលីពីន​ថាដល់​ពេល​និយាយ​លា​អាមេរិក​ហើយ

ប្រធានាធីបតីហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ (រូបភាពពី AP Image)

កាលពីថ្ងៃម្សិលមិញ ប្រធានាធីបតីហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ បានថ្លែងថា វាដល់ពេលនិយាយ Goodbye ទៅអាមេរិកហើយ។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារ AFP។

AFP ថា លោក ឌូទើតេ ថ្លែងដូច្នេះ អំឡុងដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសចិន ខណៈមេដឹកនាំមាត់ដាច់រូបនេះ កំពុងរៀបចំសម្ព័ន្ធភាពកាទូតប្រទេសឡើងវិញ។

លោក ឌូទើតេ កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃនៅប្រទេសចិន ហើយទស្សនកិច្ចនេះ ត្រូវបានគេព្យាករថា នឹងបញ្ជាក់ពីការងាកចេញរបស់លោកពីក្រុងវ៉ាស៊ីងតោន និងសម្រួចទៅរកក្រុងប៉េកាំងវិញ។

អំឡុងថ្លែងសុន្ទរកថាទៅកាន់សហគមន៍ហ្វីលីពីននៅទីក្រុងប៉េកាំង មេដឹកនាំឆេវឆាវរូបនេះ ថ្លែងថា៖ “អ្នកនៅក្នុងប្រទេសខ្ញុំ ដើម្បីប្រយោជន៍ខ្លួនឯងហ្នឹង។ ហេតុនេះ ដល់ពេលលាគ្នាហើយសម្លាញ់។ ខ្ញុំនឹងមិនទៅរកអាមេរិកទៀតទេ”។

លោក ឌូទើតេ ដែលបានចូលកាន់តំណែងកាលពីចុងខែមិថុនាកន្លងមក បានថ្លែងថា លោកឆ្អែតចិត្តនឹងគោលនយោបាយការបរទេសហ្វីលីពីន ដែលស្ថិតក្រោមរបៀបវារៈរបស់លោកខាងលិច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ