អាមេរិក​បញ្ជាក់​ថាគ្រោង​នាំ​យក​ខែល​ការពារ​មីស៊ីល​ទៅ​កូរ៉េ​ខាង​ត្បូង​ឆាប់ៗ

អាមេរិកបានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលនៅកូរ៉េខាងត្បូងក្នុងពេលឆាប់ៗ បើទោះបីជាមានការជំទាស់ពីចិនក៏ដោយ។ នេះដោយយោងតាមការសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។

បើ AFP នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីកូរ៉េខាងត្បូងនៅទីក្រុងវ៉ាស៊ីងតោន រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ចន ឃឺរី បានបញ្ជាក់ថា ប្រព័ន្ធខែលមីស៊ីល នឹងត្រូវបញ្ជូនក្នុងពេលឆាប់ៗ ទៅឧបទ្វីបកូរ៉េ។

ក្រុងវ៉ាស៊ីងតោន មើលឃើញថា ប្រព័ន្ធការពារមីស៊ីលរបស់ខ្លួន គឺជាការទប់ទល់ទៅនឹងគ្រាប់មីស៊ីល និងបច្ចេកវិទ្យានុយក្លេអ៊ែររបស់កូរ៉េខាងជើង។

ប៉ុន្តែ ចិនបានព្រមានថា ខ្លួនចាត់ទុកវាជាការគំរាមកំហែងចំពោះតុល្យភាពអំណាចនៅក្នុងតំបន់ ដោយបារម្ភថា វានឹងធ្វើឲ្យកូរ៉េខាងជើងកាន់តែជំរុញការផលិតអាវុធនុយក្លេអ៊ែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ