វិភាគ៖ តើសម្ពាធអន្តរជាតិ មានឥទ្ធិពលលើដំណោះស្រាយនយោបាយនៅកម្ពុជាឬទេ?

ដោយ លោក ញឹម សុខន​​ | ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 9:34 AM | នយោបាយបទវិភាគ | 0 | 2995 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ

ពេលគណបក្សកាន់អំណាច កំពុងជំរុញយន្តការចង់រំលាយគណ​បក្ស​ប្រឆាំ​ង​នោះ ចម្ងល់​ជាច្រើ​​នត្រូវ បានគេ​ចោ​​ទ​​សួ​​រថា តើកម្ពុជា នៅបន្តដើរលើគន្ល​ងប្រ​ជាធិប​តេ​យ្យទៀត ឬវិល​​ទៅ​ដឹក​នាំ​បែ​បផ្តាច់កា​រដូច​​របប​មុ​ន​ៗ​?

សហភាពអន្តរសភា (IPU) ដែលមានសមាជិក១៧៣ប្រទេស បានចោទសួរតំណាងកម្ពុជា ថាតើប្រទេ​ស​​​អ្ន​ក​ នៅ​បន្តដឹ​កនាំ​តា​ម​រដ្ឋ​ធម្មនុញ្ញសេរីពហុបក្សឬក៏យ៉ាងណា?

សំនួរនេះ ទំនងជាសំដៅដល់សេចក្តីស្នើកែច្បាប់ចំនួន៤ ដែលតំណាងរាស្ត្របក្សកាន់អំណាច បានអនុ​ម័ត​​​ថ្មីៗ​នេះ ដែលទំនងនឹងបើកផ្លូវឲ្យរឹបអូស​អាសនៈរបស់​គណបក្ស​ប្រឆាំងទាំង៥៥ ក្នុ​ង​​ស​​​​​ភា ខណៈការបោះឆ្នោតជាតិជិតមកដល់។

ក្រ​​​សួងមហាផ្ទៃឯណោះវិញ ក៏បានដាក់ពាក្យបណ្តឹង ទៅតុលាការកំពូល ដោយស្នើសុំឲ្យ​រំលាយ​គ​ណប​ក្សប្រ​ឆាំង ដោ​​​​​យ​សំអាងលើការចោទប្រកាន់មេដឹកនាំបក្សប្រឆាំងលោក​ កឹម សុខា។

លោក កឹម សុខា ត្រូវសមត្ថកិច្ចចាប់ខ្លួនទាំងមានអភ័យឯកសិទ្ធិសភា កាលពីយប់រំលងអាធ្រាន ថ្ងៃទី៣ កញ្ញា ដោយយោងទៅ​លើខ្សែវីដេអូមួយ ដែលលោកបាន​ថ្លែ​ង​​​​​សារនយោបាយ នៅក្រៅប្រទេស អំឡុងឆ្នាំ២០១៣។

ចំណា​ត់ការរបស់រដ្ឋាភិបាលនេះ មិនមែនមានតែមជ្ឈដ្ឋាននៅក្នុងស្រុកទេ ដែលបានចោទសួ​រពីប​ញ្ហាមិ​ន​ប្រក្រតីនេះ សូម្បីតែតំណាងអ្នករាយការពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុ​ជា សហរដ្ឋអាមេរិក សហភាពអឺរុប បារាំង អាល្លឺម៉ង់ និងបណ្តាប្រទេសលោ​កសេរីមួ​​យ​ចំ​​​នួ​​នទៀត ចាត់​ទុកចំណាត់ការនោះ ថាជាការគំរាមកំហែងផ្នែកនយោបាយ និងអំពា​វនាវឲ្យ​​​ដោះ​​លែង លោក កឹម សុខា។

ប្រទេសស៊ុយអ៊ែត ដែលធ្លាប់ផ្តល់ជំនួយច្រើនរយលានដុល្លារដល់កម្ពុជា ក៏បានព្រមានដែរថា ខ្លួននឹង​ពិចា​រណា ពីទំ​នា​ក់​ទំ​នងការទូតជាមួយកម្ពុជា បើការគោរពសិទ្ធិមនុស្ស នៅតែមាន​រូបភា​ពអា​ក្រក់ និង​​​បក្ស​​ប្រឆាំងត្រូវគេរំលាយមែននោះ។

តើប្រតិកម្មទាំងនេះ មានឥទ្ធិពលដល់ដំណោះស្រាយនយោបាយនៅកម្ពុជាទេ?

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា លើកឡើងថា កំណើ​ន​សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងវិស័យកាត់ដេរ លោកថា ស្ទើរ៨០ភាគរយ ពឹងលើទីផ្សារអាមេរិក សហ​ភាព​អឺរុប និងបណ្តាប្រទេសលោកសេរីមួយចំនួនទៀត។

លោក មឿន តុលា វិភាគថា ចង់​មិនចង់ រដ្ឋា​​ភិបាលកម្ពុជា មិ​ន​អា​ចងាកចេញពីគន្លងប្រជាធិបតេយ្យ ហើយ​​ប​ណ្តាលឲ្យសេដ្ឋកិច្ចរបស់ខ្លួនដាំក្បាលចុះនោះទេ។

លោកថា៖ «អញ្ចឹង បើស៊ុយអ៊ែតគេសើរើសកិច្ចព្រមព្រៀងពាណិជ្ជកិច្ច នៅស្រុកខ្មែរ វាធ្វើឲ្យប៉ះពា​ល់ធ្ងន់ធ្ងរ​ ដល់​​វិស័យកាត់ដេរ ហ្នឹងឯង បើវិស័យកាត់ដេរ ប៉ះពាល់ហើយ សេដ្ឋកិច្ចខ្មែរ យើង នឹ​​ងវាអាចនឹងដាំ​ក្បាលចុះ​ហើ​យ ប្រសិនបើរឿងហ្នឹង វាកើតឡើងអញ្ចឹងមែន។ អញ្ចឹ​ង ជារួមសម្ពាធអន្តរជាតិ ​នៅតែមាន ហើយអន្តរជាតិទាំ​ងអស់ហ្នឹង នៅតែ​មានកាតព្វកិច្ច​មួយ​ ក្នុងកា​រធា​នាថា ប្រទេសកម្ពុជាហ្នឹង ដើរលើគន្លងប្រជាធិបតេយ្យសេរីពហុបក្ស »។

លោក មឿន តុលា លើកឡើងទៀតថា កាតព្វកិច្ចមួយទៀតដែល រដ្ឋាភិបាល មិនអាចគេចចេញ​ពីការ​ជំរុ​ញ​ រប​ស់​​សហគមន៍អន្តរជាតិនោះ គឺ កតិការសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិម​នុស្ស​ សិទ្ធិនយោបាយ រួមទាំង ស្មា​​​រ​តីនៃ​រដ្ឋធម្មនុញ្ញ ។

លោកថា៖ «ដោយសារកម្ពុជា ជាសមាជិករបស់អង្គការសហប្រជាជាតិ ដោយសារកម្ពុជាជា​ប់កា​តព្វ​កិច្ចច្រើន​​ ជាមួយលិខិតតូបករណ៍ ដែលខ្លួនបានចុះហត្ថលេខាយកមកអនុវត្តហ្នឹង ជាពិសេស​ប្រ​ទេ​សទាំ​​​ង​១៨​ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលធានាថា ​ជួយឲ្យកម្ពុជា​ឲ្យមាន​លទ្ធិប្រ​ជាធិ​ប​តេយ្យពិតប្រាកដ ជួយឲ្យកម្ពុជា មានការអភិវឌ្ឍមួយ ប្រកបដោយចីរភាព ហើយបានប្រយោ​ជន៍ទៅដល់​ប្រជាពលរដ្ឋ។ អញ្ចឹងទៅ ឆ្លងតាមចំនុចអស់ហ្នឹង កម្ពុជា ត្រូវតែប្រាកដថា ខ្លួន​ឯងដើរលើគ​​​ន្លងមួយដែលបា​នដាក់ក្នុងធ​ម្មនុ​ញ្ញហ្នឹ​ង គឺរបបសេរីពហុបក្ស»។

អ្នកវិភាគនយោបាយ លោក ឯម​ សុវណ្ណារ៉ា លើកឡើងប្រហាក់ប្រហែលដែរថា បើទោះបីជាពេលនេះ រដ្ឋាភិបាល មានទំនាក់ទំនងល្អ ជាមួយមហាអំណាចក៏ដោយ ក៏ប៉ុន្តែលោក វិភាគថា ពេលនេះ កម្ពុ​ជាមិន​ទា​ន់​អាចដកខ្លួនពីមហាអំណាចលោកសេរីបានទេ ។

លោកថា៖ «កត្តាអភិវឌ្ឍសេដ្ឋកិច្ចជាតិ យើងត្រូវការចំាបាច់ ប្រទេសអាមេរិក និងសហគមន៍អឺរុប ។ ចិនកន្លែងនេះ អត់អាចជួយកម្ពុជាយើង ឲ្យស្ទុះឡើងបានទេ ដោយសារតែយើង លើក​តែផលិតផលវាយន​ភណ្ឌ ខោអាវ មួកអីហ្នឹង នាំទៅទីផ្សារអាមេរិក និងអឺរ៉ុប មិនមែននាំទៅទីផ្សារ ចិនទេ ចំនុចផ្សេងៗទៀ​តទីផ្សារ​ចិ​ន ​ការ​នាំទៅតិចដែរ​ មិនដូចទីផ្សារអឺរ៉ុបទេ»។

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា កុំថាឡើងដល់ទៅប្រទេសលោកសេរី ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រសិន​បើ​អាមេរិច បង្កកប្រាក់មន្ត្រីធំៗមួយចំនួន ដែលបានតម្កល់នៅធនាគារ លោកថា ពេលនេះ ក៏រដ្ឋាភិបាល ​ពិ​បាកដោះស្រាយដែរ។

លោកថា៖ «ខ្ញុំលើកឧទាហរណ៍ ដូចជាការបង្កកប្រាក់ ដែលផ្ញើរនៅក្រៅប្រទេសរបស់ថ្នាក់ដឹកនាំរបស់អ្នកកាន់អំណាច មិនឲ្យចរាចរណ៍ កាត់បន្ថយកូតា ឬបិទទំនិញទីផ្សារ ពីកម្ពុជា ទៅទីផ្សារអាមេរិ​ក ទៅទីផ្សា​រអឺរុ​ប ក៏វាប៉ះពាល់ដែរ»។

បើតាមលោក ឯម សុវណ្ណារ៉ា ក្រោយពីកម្ពុជា បានបញ្ចប់សង្គ្រាមស៊ីវិល ប្រទេសលោកសេរីទេ ដែលបាន​ជួយយិត​យោងកម្ពុជា ទាំងផ្នែកអភិវឌ្ឍជាតិ ផ្នែកសេដ្ឋកិច្ច និងលើកមុខមាត់កម្ពុជា នៅលើឆាកអន្តរជាតិ ដោយ​លោកថា មិនមែនប្រទេសចិនកុម្មុយនីស្តទេ។

ទោះជាយ៉ាងណា អ្នកវិភាគខ្លះអះអាងថា អ្វីៗក៏អាចកើតឡើងបាន ដែរនៅកម្ពុជា ខណៈស្ថាប័ន​កំពូ​​លធំ​ពីរ​ទៀតរបស់ជាតិ មានរដ្ឋសភា និងតុលាការ នៅទន់ជ្រា​យនៅឡើយនោះ។

ប៉ុន្តែ លោក​ ឯម សុវណ្ណារ៉ា វិភាគថា បើអ្នកនយោបាយខ្មែរ រុញស្ថានការនេះ ឲ្យដល់គោលដៅ ដូចដែល​ខ្លួន​ច​ង់បានមែន ហើយមិនខ្វល់ពីការជំរុញរបស់សហគមន៍អន្តរជាតិនោះ លោកវិភាគថា អ្នកនយោបាយ​​មួ​យក្រុ​មនឹងទទួលផល រីឯពលរដ្ឋ និងប្រទេសជាតិ ជាអ្នក​រងគ្រោះ។

លោកថា៖ «សហគមន៍អន្តរជាតិ គេនឹងមានវិធានការហើយ បើរដ្ឋាភិបាល មិនធ្វើនូវអ្វីដែលគេស្នើសុំនោះ ដោយគេមានវិធានការផ្សេងៗ ដាក់មកលើរដ្ឋាភិបាលកម្ពុជា ក្នុងការពិចារណាទទួលយក ហើយបើមិ​នទទួលយក។ ហើ​​យមិនទ​ទួលយក ខ្ញុំគិតថា កម្ពុជាខាតប្រយោជន៍ច្រើនណាស់ ដូចអ្វី ដែលខ្ញុំលើកឡើង ការនាំ​ចេញ​ផលិ​តផលរបស់កម្ពុជា ការត្រូវការសហគមន៍អន្តរជាតិ។ ការជួយជ្រំជ្រែងកម្ពុជា ឲ្យនៅក្នុងឆាកអន្តរជាតិ វាត្រូ​វការ ចាំបាច់មិនអាចអត់ ប្រទេសទាំងនោះបានទេ»។

សរុប​ជារួម បើទោះបីអ្នកវិភាគថា សហគមន៍អន្តរជាតិ លោកសេរី មានឥទ្ធិពល អាចដាក់សម្ពាធលើរដ្ឋាភិ​បាលក៏ដោយ ប៉ុន្តែពួកគេ នៅតែដាក់ជាសំនួរថា តើដំណោះ​ស្រា​​​យនយោបាយ នៅពេលខាងមុខ អ្នក​​នយោ​បាយខ្មែរ នឹងតម្កល់ប្រយោជន៍ជាតិជាធំ ឬប្រយោជន៍ បក្ខពួកជាធំ៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required