មេ​ទ័ព​អាមេរិក​ថា នឹង​ប្រឆាំង​នឹង​បញ្ជា​របស់​លោក ត្រាំ បើ​បញ្ជា​ខុស​ច្បាប់

មេ​បញ្ជាការ​កំពូល​ផ្នែក​អាវុធ​នុយក្លេអ៊ែរ​អាមេរិក បាន​និយាយ​កាល​ពី​ចុង​សប្ដាហ៍​នេះ​ថា លោក​នឹង​ជំទាស​ទៅ​នឹង​ប្រធានាធិបតី លោក ដូណាល់ ត្រាំ ប្រសិន​បើ​ប្រធានាធិបតី​អាមេរិក​រូប​នេះ បញ្ជា​ឲ្យ​បាញ់​អាវុធ​នុយក្លេអ៊ែរ​ទាំង «ខុស​ច្បាប់»។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក​ឧត្ដមសេនីយ៍ John Hyten មេ​បញ្ជាការ​នៃ​បញ្ជាការដ្ឋាន​យុទ្ធសាស្ត្រ​អាមេរិក បាន​ថ្លែង​ប្រាប់​វេទិកា​សន្តិសុខ​អន្តរជាតិ​នៅ​កាណាដា​ថា លោក​ទទួល​បាន​មតិ​ជាច្រើន​ជុំ​វិញ​អ្វី​ដែល​លោក​នឹង​ឆ្លើយ​តប ប្រសិន​បើ​រូប​លោក​ទទួល​បាន​បញ្ជា​បែប​ហ្នឹង។

មេ​បញ្ជាការ​កង​ទ័ព​អាមេរិក​រូប​នេះ ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​គ្រប់​គ្រង​អាវុធ​នុយក្លេអ៊ែរ​អាមេរិក បាន​ឆ្លើយ​តប​ថា លោក​នឹង​គោរព​តាម​បញ្ជា​។

ទោះជាយ៉ាងណា លោក​អះ​អាង​បន្ថែម​ថា ប្រសិន​បើ​បញ្ជា​នោះ​ខុស​ច្បាប់ លោក​នឹង​ប្រាប់​ទៅ​ប្រធានាធិបតី​ថា នោះ​គឺ​ជា​បញ្ជា​ខុស​ច្បាប់។

ថ្មីៗ​នេះ មាន​ការ​ចោទសួរ​ថា តើ​មេដឹកនាំ​អាមេរិក លោក ដូណាល់ ត្រាំ នឹង​បញ្ជា​ឲ្យ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​នុយក្លេអ៊ែរ​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង ឬ​យ៉ាង​ណា បន្ទាប់​ពី​ក្រុង​ព្យុងយ៉ាង​ធ្វើ​តេស្ត​គ្រាប់​បែក​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​ជា​បន្ត​បន្ទាប់ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​គំរាម​កំហែង​ដល់​សន្តិសុខ​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ