ជប៉ុន​ចាប់​ទាហាន​អាមេរិក​បើក​បរ​ស្រវឹង​បុក​បុរស​ជប៉ុន​ម្នាក់​ស្លាប់

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ទាហាន​ជើង​ទឹក​អាមេរិក​ម្នាក់ ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​ទៅ​រក​ឃើញ​ជាតិ​ស្រវឹង​លើស​លប់​នោះ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កោះ​អូគីណាវ៉ា ភាគ​ខាង​ត្បូង​ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​បុរស​ចំណាស់​ម្នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដក​ស្រង់​សម្ដី​ប៉ូលិស​ជប៉ុន។

ប៉ូលិស​ចរាចរណ៍​ជប៉ុន បាន​និយាយ​ថា ទាហាន​អាមេរិក​វ័យ ២០​ឆ្នាំ​ម្នាក់​នោះ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ត្រូវ​បាន​សង្ស័យ​ថា បាន​បើក​បរ​ទាំង​ព្រហើន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់។

ទាហាន​អាមេរិក​រូប​នោះ ត្រូវ​បាន​ប៉ូលិស​ជប៉ុន​ចាប់​ខ្លួន ក្រោយ​ពី​បើក​បរ​បណ្ដាល​ឲ្យ​បុរស​ជប៉ុន​វ័យ ៦១​ឆ្នាំ ស្លាប់ នៅ​ត្រង់​ផ្លូវ​ខ្វែង។

ប៉ូលិស​ជប៉ុន​បាន​និយាយ​ថា ការ​ធ្វើ​តេស្ត​លើ​ខ្យល់​ដង្ហើម រក​ឃើញ​ថា ទាហាន​អាមេរិក​រូប​នោះ មាន​ជាតិ​ស្រវឹង​លើស​កម្រិត​ធម្មតា​កំណត់​ដោយ​ច្បាប់​ដល់​ទៅ ៣​សដង។

កង​ទ័ព​ជើង​ទឹក​អាមេរិក បាន​បញ្ជាក់​ពី​គ្រោះ​ថ្នាក់​ចរាចណ៍​នោះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ដោយ​បាន​បង្ហាញ​«ការ​ចូល​រួម​មរណទុក្ខ»​ចំពោះ​គ្រួសារ​ជន​រង​គ្រោះ និង​បាន​សន្យា​សហការ​ជាមួយ​សមត្ថកិច្ច​ស៊ើប​អង្កេត។

អាមេរិក​មាន​ទាហាន​ជិត ៥​ម៉ឺន​នាក់ ឈរ​ជើង​នៅ​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​នៅ​លើ​កោះ​អូគីណាវ៉ា ដែល​ជា​ផ្នែក​មួយ​នៃ​សន្ធិសញ្ញា​សន្តិសុខ​រួម។

ប៉ុន្តែ ឧក្រិដ្ឋកម្ម​បង្ក​ឡើង​ដោយ​បុគ្គលិក​យោធា​អាមេរិក តែង​តែ​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​ទំនាក់​ទំនង​ជប៉ុន និង​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ