វ៉ានីឡា ចាប់​ផ្ដើម​ភ័យបារម្ភ​ពីសុវត្ថិភាពជាថ្មី

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 9:37 AM | កំសាន្ដ | 0 | 1300 កញ្ញា សុខ ចិន្តា ហៅ វ៉ានីឡា (វង្ស សុម៉ាលីន)

​ក្រោយពីសាលក្រមតុលាការដែលបាន​​​​​​​​​ចេញ​​ប្រកាស​តាំងពី​ដើមខែ​​​​៩ ​​​​​តែបែរជាមិនឃើញមានការអនុវត្តិ ដោយអតីតគូស្នេហ៍​ក៏មិនឃើញ​មានការ​ប្ដឹងជំទាស់ ហើយ​​លោកក៏បានបង្ហាញខ្លួន​​ក្បែរ​​​​​​ៗជាប្រចាំ​ហាក់គ្មានការ​ញញើត​ញញើម បានធ្វើ​អោយ​​​តារាចម្រៀងកញ្ញា វ៉ានីឡា មានការ​ភ័យ​បារម្ភពីសុវត្ថិភាពយ៉ាង​ខ្លាំង ក្នុងពេលដែល​​នាង​ក៏បានប្រកាសថា​​​ទើបនឹង​បាន​បើកហាង​រកស៊ី​មួយកន្លែង ដែល​​​មិនពិបាកអោយគេគិត​អាក្រក់​ប្រសិនបើ​​​​គេ​​ចង់ធ្វើអ្វី​នាង​​​​​​​​​​​នោះ។

នាងអះអាងថា​​​​​ចាប់​ផ្ដើម​អត់មានជំនឿ​ចិត្ត​ពីរឿង​​យុត្តិធម៌ជាថ្មីទៀត​ហើយ បន្ទាប់ពី​​​​​​ភាគីខាង​តុលាការ​​​​នៅតែ​​​​​មិនអើពើ​​រឿងអនុវត្ត​សាលក្រម​តុលាការ ដោយ​ភាគី​​ខាង​ជន​ល្មើស​ក្រៅពី​​​​មិនត្រូវបាន​​​​តុលាការ​​​​ចាប់​ដាក់ពន្ធនាគារ
ក៏មិនខ្វល់រឿង​​​​សង​សំណងដល់នាង​ចំនួន​​២០០លាន​រៀលដែលបាន​កំណត់នោះផងដែរ។

​​វ៉ានីឡា និយាយថា​​មកទល់ពេលនេះ​​ករណីប្ដឹងផ្ដល់របស់​​​ជុំវិញ​​​​​​​​ការគំរាមកំហែង និង​ការ​បង្ហោះរូបអាក្រាត​​​​ជាសាធារណៈ នៅមិនទាន់ទទួលបាន​យុត្តិធម៌ឡើយទេ បើទោះជា​ខាងតុលាការបានចេញសាលក្រម​​តុលាការ​កាលពីថ្ងៃទី​​​៨ ខែ​​កញ្ញា ២០១៧ ដោយ​បានកំណត់អោយលោក គុយ សិទ្ធិស័ក្ដ​​ បង់ជំងឺចិត្ត​​ចំនួន​​២០០លាន​រៀល
និង​ត្រូវ​​​​​ដាក់ពន្ធ​នាគារ​​ចំនួន​​​១ឆ្នាំ។ ​​នាងថា​តាំងពី​ពេល​កាត់ក្ដី រហូតដល់​​ការប្រកាស​សាលក្រម​គឺ​ភាគី​ខាងលោក គុយ សិទ្ធិស័ក្ដ អត់បាន​រវីរវល់នោះទេ ដោយសូម្បីតែ​ការ​ប្ដឹងជំទាស់ក្រោយ​ចេញ​សាលក្រម​ក៏លោក​អត់​​អើពើ
ទើបនាងកាន់តែមាន​អារម្មណ៍ភ័យខ្លាច​ពីសុវត្ថិភាព នៅពេល​​​តុលាការ​ក៏មិន​អនុវត្តិ​សាលក្រម ស្របគ្នាដែល​​​លោក គុយ សិទ្ធិស័ក្ដ ​ភាគច្រើនបង្ហាញខ្លួនអោយនាង​បានឃើញ​​​​ដដែលជាដដែល​​ ដែលហាក់ដូចជាមិនខ្លាច​ញ
ញើត​នឹងការ​ប្រកាសសាលក្រមកន្លង​។

នាង​បញ្ជាក់ថា​​​អត់សប្បាយចិត្តទេ ដែល​សំណង​ក៏​​​មិនទាន់ទទួលបាន ហើយការអនុវត្តសាលក្រម​ណាមួយ​ក៏​បាន​ ​ដោយ​​​ស្ថានភាពនៃការ​​ដោះស្រាយ​គឺស្ងាត់ដូចចោរលួចសោះ ​ចាប់តាំងពី​បាន​ប្រកាស​សាលក្រម និង​​កំណត់អោយ​​​លោក គុយ សិទ្ធិស័ក្ដ​ ប្ដឹង​ជំទាស់​រយៈ​ពេល​១៥ថ្ងៃ តែភាគីខាងជន​ល្មើស​អត់ខ្វល់​​​​​​​​​​​​សូម្បីតែ​ការ​តវ៉ា។ ​

នាង​ថា​​លោក គុយ សិទ្ធិស័ក្ដ ​​​នៅតែ​រស់នៅដោយសេរីភាព ហើយជារឿយ​​លោកតែងបង្ហាញ​ខ្លួននៅម្ដុំ​ទួលសង្កែ
ដោយ​​​​ជួបជាមួយ​នាង ​​​​​និង​​​បានទាំង​​​សំឡឹង​នាង​​ដោយ​​​​ការឌឺដងនោះផង ​​​​​​ដោយគ្រប់​ពេលដែលនាង​បានជួប​គឺ​នាង​នៅតែយល់ថា​លោក​មិន​​​ខ្វល់និង​មិនខ្លាចជុំវិញ​សាលក្រមតុលាការ។

នាង​ថា​​​បង​ប្រុសរបស់នាង គឺលោក សុខ ជំនោរ រាល់​​ពេលស្នើអោយតុលាការ និងអនុវត្តសាលក្រម​ក្រោយ​​ផុតរយៈពេល​តវ៉ា គឺ​ភាគីខាង​​ច្បាប់​បានត្រឹមតែ​អះអាងថា​​​​​អោយរង់​ចាំ​​និតិវិធី​​​​ដដែលជាដដែល តែ​មិន​​មាន​លទ្ធផលណាមួយស្ដែងឡើងនោះទេ រហូតមកដល់​ជិតនឹងដំណាច់ខែ១១នេះ។

នាងថា​​​ចាប់ផ្ដើម​មានអារម្មណ៍​​ខ្លាចរអារពីសុវត្ថិភាពហើយ ក្នុងពេលតុលាការ​បានត្រឹមតែ​ចេញសាលក្រម
ប៉ុន្តែក្រោយ​​ផុតកំណត់​តវ៉ា​​​​ច្រើន​ដែរមកហើយ ប៉ុន្តែការ​អនុវត្ត​​​សាលក្រមនៅតែ​មិន​​អាច​ធ្វើឡើង ​ក្នុងពេលដែលភាគីខាង​ជនល្មើសក៏មិនឃើញ​រកផ្លូវតវ៉ា ​ដើម្បីបង្ហាញ​ថា​​លោក​​​​​ទទួលស្គាល់ពី​​សាលក្រមនោះ។

​នាងកាន់តែមានអារម្មណ៍មិនស្រួលចិត្ត​ថែមទៀត ក្នុងពេលដែលនាង​បាន​បើក​​ហាង​​​​លក់​​ដូរនៅ​ផ្សារ​កុងតឺណឺ​​នៅ​ផ្សារទូលសង្កែកាលពីពាក់កណ្ដាលខែ​វិច្ឆិកានេះ ​ហើយ​​មានអ្នកខ្លះយល់ថា​​​នាង​ប្រហែល​ជា​បាន​ទទួលសំណង​ដោយស្ងាត់កំបាំង ទើបអាចមានលុយរកស៊ី​​​​​​​ក្រោយការប្រកាស​សាលក្រម។ នាងថា​​​​អ្នកយល់បែបនោះ
គឺបាន​​​​លើកឡើងធ្វើអោយនាង​អត់សូវសប្បាយចិត្តនោះទេ ក្នុងពេលដែល​នាង​ជាក់ស្ដែង​​ក៏មិនដែលបានទទួលសំណង​ និង​មិនដែលទទួលបានសូម្បីតែការចចារ។

អ្វីដែលកាន់តែមានសតិអារម្មណ៍ទៀតនោះ គឺ​​​​នាងឧស្សាហ៍បានឃើញលោក គុយ សិទ្ធិស័ក្ដ ​​​​បង្ហាញខ្លួននៅ​ហាង​កាហ្វេ ដែល​ដូចជារឿងចៃដន្យ​ផង និង​​​ដូចជាលោក​​​​​​មានបំណង​ចង់បង្ហាញខ្លួនអោយ​នាង​បានឃើញ​
នៅពេ​លដែលបានដឹងថាត្រូវ​​ធ្វើដំណើរទៅណាមកណា ទៅកន្លែងណាជាដើម​។

ជាក់ស្ដែងកាលពីថ្ងៃទី១៦ នាងថាបានឃើញ​​លោក គុយ សិទ្ធិស័ក្ដ បង្ហាញខ្លួន​​​​ជិះឡានកាត់​មុខ​តុលាការ​ចូលញាំ​បឺហ្គឺដោយ​គ្មាន​ខ្លាច​តុលាការនិង​​បានឃើញលោក​ទៅ​ញាំកាហ្វេ​​នៅ​​​ម្ដុំទួលគោក ដោយបានទាំងឃើញនាង
ហើយមិនខ្ចីនឹង​ដើរគេចនោះផង។

នាងថា​​ក្នុងរយៈពេលចុងក្រោយមានអារម្មណ៍​បានឃើញ​​លោក ​គុយ សិទ្ធិស័ក្ដ ​​ញឹកញាប់ខុស​ពីធម្មតា ដោយ​​​​ឧស្សាហ៍បានជួបលោក​ជិះកង់ហាត់ប្រាណ​យ៉ាងព្រងើយ ជួប​ពេលជិះឡាន និងជួប​ពេល​ញាំអី ដែលទៅជា​នាងមានអារម្មណ៍​​​ខ្លាច​​នៅពេលបានជួប​មុខ​លោកទៅវិញ។ កញ្ញា​ថា​​បើស្ថានភាព​​​​​​សាលក្រម​នៅតែមិនដោះស្រាយ
ហើយ​ស្រាប់តែ​ចៃដន្យ​បានជួប​លោក គុយ សិទ្ធិស័ក្ដ​ ជាញឹកញាប់​បែបនេះ តើ​នាង​ទៅមានអារម្មណ៍​ធ្វើការ​ រកស៊ីកើតទេ ​បើ​​សាលក្រមដែលបានប្រកាស​ឡើងក៏មិនឃើញដោះស្រាយ ហើយ​​​ភាគីខាងជនល្មើសក៏ចេះតែបង្ហាញខ្លួនអោយនាងបានឃើញ។

នាងកាន់តែមានអារម្មណ៍​ភិត​ភ័យ​​​ថែមទៀត ក្នុងពេលដែល​នាង​​មិនមែននៅផ្ទះ​ដូចមុន ហើយបង្ហាញមុខ​​នៅ​​ហាង​​ផឹកស៊ីមួយកន្លែងចាប់​ពី​បានបើកហាង​នៅផ្សារកុងតឺណឺ​ទួលសង្កែ។

នាងនិយាយថា ​«​​ដល់ពេល​​​​សាលក្រម​អត់មានការអនុវត្តន៍យូរទៅៗចឹង ហើយ​វា​(​គុយ សិទ្ធិស័ក្ដ) ចេះតែអោយខ្ញុំជួប​ចឹង ខ្ញុំអត់មានអារម្មណ៍កក់ក្ដៅទេ មិនដឹងវាតាមដានខ្ញុំក៏មិនដឹង មិនដឹង​វាមានចេតនា​ចង់អោយ​ខ្ញុំ​ឃើញវា​ថា​​​វា​​​អត់ខ្វល់ និង​កំពុង​មានសេរីភាពយ៉ាង​សប្បាយ​ក៏មិនដឹង ​ដល់ចឹង​​ខ្ញុំ​​មិនអត់មានអារម្មណ៍​ទេរាល់ថ្ងៃ!»។

នាងថា​ចាប់ផ្ដើម​មាន​អារម្មណ៍​ញញើតញញើមនៅពេលនាង​​ត្រូវគ្រប់​គ្រង​ហាង​រហូតដល់​យប់ជ្រៅ ​​ក្នុងពេលដែលនាងចេះតែ​​មានអារម្មណ៍​ខ្លាច​លោក គុយ សិទ្ធិស័ក្ដ​ គុំគួន ​​​ហើយធ្វើអោយនាងក្ដៅក្រហាយ ក្នុងពេលដែលលោកក៏មិនមាន​ការ​​​​ចាប់ខ្លួនចូល​ពន្ធនាគា ​ដូចអ្វីដែលបានប្រកាស​​ក្នុងសាលក្រម​​​ក្រោយ​​​ផុត​កំណត់អោយតវ៉ា។

​​​​​​នាង​និយាយ​​ថា​​​​ជិវិតរបស់នាង​​​ហាក់មាន​ការគំរាមកំហែង ​​ចាប់តាំងពីនាងឧស្សាហ៍បានឃើញ​​​លោក គុយ សិទ្ធិស័ក្ដ ដោយ​​​ចៃដន្យខុស​ប្លែក ហើយលោកក៏​អត់មានអារម្មណ៍ខ្មាស់អៀន ឬញញើតញញើម​ក្រោយការកាត់ទោសទាល់តែសោះ។ នាងនៅតែបានរំលឹក​ថា​​ លោកគុយ សិទ្ធិស័ក្ដ ធ្លាប់បាន​​​បោះ​ពាក្យប្រាប់នាងថា​​​​​គេមិនខ្លាច​ច្បាប់​​ទេ ហើយបើគេ​​មាន​បញ្ហានោះគេក៏មិនអោយ​​នាង​បានសុខដែរ ទើប​នាង​​ចាប់​​ផ្ដើមភិត​ភ័យនៅពេល​​​សាលក្រម​បានត្រឹមតែចេញហើយ​បន្តសភាពការស្ងាត់ៗទៅ ​​ស្របគ្នាដែល​​​នាងក៏​​ជួបមុខ​​លោកដោយចៃដន្យដែលហាក់ដូចជា​​មានការ​ព្រៀងទុក​​ដើម្បី​បំភ័យ​​​​​​​​​ផ្លូវចិត្ត​នាង។

យ៉ាងណាមិញ នាងថា​​​​ស្ថិតក្នុងដំណាក់កាល​មានការ​ប្រកាសសាលក្រមនេះយុត្តិធម៌របស់នាងគឺពិតជាមានដោយមិនអាចគ្រាន់តែមានសាលក្រម ហើយមិនមានការអនុវត្ត ហើយទុកអោយជនជាប់ចោទ​​​រស់នៅ​យ៉ាងសេរី​
និង​​​បង្ហាញខ្លួនធ្វើអោយនាង​ភិតភ័យពីសុវត្ថិភាពបែបនេះ​រហូតនោះទេ៕

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required