បើក​រថយន្ត​​បំបុក​ផ្សារ​នៅ​អាល្លឺម៉ង់​សម្លាប់​មនុស្ស​យ៉ាង​តិច​៩​នាក់

A rescues knees next to a Polish truck following an accident at a Christmas market on Breitscheidplatz square near the fashionable Kurfuerstendamm avenue in the west of Berlin, Germany, December 19, 2016. REUTERS/Fabrizio Bensch

រថយន្ត​ធុន​ធំ​មួយ​គ្រឿង បាន​បើក​សម្រុក​ចូល​ក្នុង​ផ្សារ​គ្រីស្មាស់​ដ៏​មមា​ញឹក​មួយ​នៅ​កណ្ដាល​ក្រុង​ប៊ែរឡាំង នៅ​ថ្ងៃ​នេះ​ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៩​នាក់ និង​បង្ក​ឲ្យ​មនុស្ស​ជាង ៥០​នាក់​ទៀត​រង​របួស ដែល​ប៉ូលិស​អាល្លឺម៉ង់​និយាយ​ថា អាច​ជា​ការ​វាយ​ប្រហារ​ភេរវកម្ម។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បាន​បន្ត​ថា រថយន្ត​សង្គ្រោះ និង​ក្រុម​មន្ត្រី​ប្រដាប់​ដោយ​អាវុធ​ធុន​ធ្ងន់ បាន​ធ្វើ​ដំណើរ​យ៉ាង​ប្រញាប់​ប្រញាល់​ទៅ​កាន់​តំបន់​នោះ បន្ទាប់​ពី​អ្នក​បើក​បរ​ម្នាក់ បាន​បើក​រថយន្ត​សម្រុក​ចូល​ក្នុង​ផ្សារ​សម្បូរ​ទៅ​ដោយ​ភ្ញៀវ​ទេសចរ​នោះ ដែល​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ឡើង​វិញ​នូវ​ទិដ្ឋភាព​វាយ​ប្រហារ​ដ៏​តក់​ស្លុត ដែល​បាន​វាយ​ប្រហារ​ទីក្រុង​នីស​របស់​ប្រទេស​បារាំង កាល​ពី​ខែ​កក្កដា​កន្លង​មក។

អ្នក​នាំ​ពាក្យ​ប៉ូលិស​អាល្លឺម៉ង់ បាន​ប្រាប់ AFP ថា បុរស​ម្នាក់​ដែល​បាន​បើក​បរ​រថយន្ត​នោះ ត្រូវ​បាន​ប៉ូលិស​ឃុំ​ខ្លួន ចំណែក​មនុស្ស​ជិះ​ក្នុង​រថយន្ត​នោះ បាន​ស្លាប់​ទៅ​ហើយ។

ខណៈ​សាក្សី​រៀបរាប់​ពី​ទិដ្ឋភាព​ដ៏​តក់​ស្លុត​នោះ ប៉ូលិស​និយាយ​ថា យ៉ាង​ហោច​មនុស្ស ៩​នាក់​បាន​ស្លាប់ ហើយ ៥០​នាក់​ទៀត​បាន​រង​របួស ក្នុង​នោះ ៤​នាក់​រង​របួស​ធ្ងន់ នៅ​ក្នុង​ឧប្បត្តិវ​ហេតុ​នោះ ដែល​បាន​កើត​ឡើង​មិន​ដល់​មួយ​សប្ដាហ៍​ផង​មុន​ពិធី​បុណ្យ​គ្រីស្មាស់​មក​ដល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ