ធនាគារ​អេស៊ីលីដា​ស្នើ​ឲ្យ​​ចាត់​វិធានការ​លើ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ផ្សាយ​ព័ត៌មាន​ចោទ​ប្រកាន់

នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា លោក អ៊ិន ចាន់នី កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​សម្រេចស្នើ​ទៅ​អគ្គ​ស្នងការ​រង​នគរបាល​កម្ពុជា ឲ្យ​ចាត់​វិធានការ​ទៅ​លើ​លោក ផែង វណ្ណៈ ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម ដែល​លោក អ៊ិន ចាន់នី ថា ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិនាម​របស់​ធនាគារ​ពាណិជ្ជកម្ម​មួយ​នេះ។​

លោក ផែង វណ្ណៈ ជា​មន្ត្រី​មាន​តួនាទី​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​​ទី​១៥ ខែ​ធ្នូ​នេះ បាន​បង្ហោះ​ព័ត៌មាន​មួយ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ដោយ​បាន​ចោទ​ប្រកាន់​ថា ធនាគារ​អេស៊ីលី​បាន​ឃុប​ឃិត​គ្នា​ជាមួយ​ម្ចាស់​យានយន្ត​ឯកជន​មួយ ក្នុង​ការ​លួច​បន្លំ​ថវិកា​រដ្ឋ​លើ​ការ​បង់​ពន្ធ​ផ្លូវ​ឆ្នាំ​២០១៦​នេះ។

ធនាគារ​អេស៊ីលីដា កាល​ពី​សៅរ៍​ចុង​សប្ដាហ៍​កន្លង​មក​នេះ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ហើយ​ថ្ងៃ​ម្សិល​មិញ​នេះ ថែម​ទាំង​បាន​ស្នើ​ទៅ​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុក​ផែន​យុត្តិធម៌ ឲ្យ​ចាត់​វិធានការ​ចំពោះ​លោក ផែង វណ្ណៈ ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ដូច្នេះ។

ក្នុង​ពាក្យ​បណ្ដឹង​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ លោក អ៊ិន ចាន់នី បាន​អះ​អាង​ថា ព័ត៌មាន​ដែល​បង្ហោះ​ដោយ​លោក ផែង វណ្ណៈ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​ធនាគារ​អេស៊ីលីដា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ