ក្រសួង​ព័ត៌មាន​ប្រាប់​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បញ្ឈប់​ផ្សាយស្ប៉ត​ពាណិជ្ជកម្ម​កាហ្វេ​ ស៊ីន វេងយូ

ក្រសួង​ព័ត៌មាន​បាន​បញ្ជា​ទៅ​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ទាំង​អស់ ឲ្យ​បញ្ឈប់​ការ​ផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​ផលិត​ផល​កាហ្វេរបស់​ក្រុមហ៊ុន ស៊ីន វេងយូ ដែល​ក្រសួង​ព័ត៌មាន​ថា ស្ប៉ត​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​នេះ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ “ធ្ងន់ធ្ងរ​” ​ដល់​សមធម៌​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ធ្វើ​ឲ្យ​បរិយាកាស​ទីផ្សារ​ប្រកួត​ប្រជែង​មាន​ភាព​ច្របូល​ច្របល់។

រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារិទ្ធិ បាន​​លើក​ឡើង​ក្នុង​លិខិត​មួយ​ច្បាប់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ថា ស្ប៉ត​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន ស៊ីន វេងយូ មាន​លក្ខណៈ​អូស​ទាញ បំភាន់ ឬ​ពង្វាង​ការ​ពិត ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​មាន​ការ​ភាន់​ច្រឡំ ដើម្បី​បោក​បញ្ឆោត​មហាជន​ឲ្យ​គាំ​ទ្រ និង​ប្រើ​ប្រាស់​ផលិត​ផល​របស់​ខ្លួន តាម​រយៈ​ការ​ផ្សព្វផ្សាយ​ថា មាន​តែ​កាហ្វេ​របស់​ខ្លួន​តែ​មួយ​គត់ ដែល​មិន​មាន​សារធាតុ​គីមី ហើយ​ចោទ​កាហ្វេ​ដទៃ​ទៀត​ថា សុទ្ធ​តែ​ជា​កាហ្វេ​គីមី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ