ប៉ូលិស​តួកគី​បាញ់​សម្លាប់​អគ្គរដ្ឋទូត​រុស្ស៊ី​នៅ​ទីក្រុង​អង់ការ៉ា

ប៉ូលិស​តួកគី​ម្នាក់ បាន​បាញ់​សម្លាប់​អគ្គរដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​តួកគី នៅ​ទីក្រុង​អង់ការ៉ា នៅ​ថ្ងៃ​នេះ ដែល​ជំរុញ​ឲ្យ​មាន​ការ​ប្ដេជ្ញា​ពី​ប្រធានាធិបតី​រុស្ស៊ី ក្នុង​ការ​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ “អំពើ​ភេរវកម្ម”។ នេះ​ដោយ​យោង​តាម​​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

បើ​តាម AFP ប៉ូលិស​ដែល​ជា​ខ្មាន់​កាំភ្លើង​រូប​នោះ បាន​ស្រែក​ខ្លាំង​ថា “អាឡិបប៉ូ” និង “អាឡូហ៊ូ អាក្បារ” បន្ទាប់​ពី​គេ​បាន​បាញ់​ទៅ​លើ​លោក Andrei Karlov នៅ​ក្នុង​មជ្ឈ​មណ្ឌល​ពិព័រណ៌​មួយ​ក្នុង​ទីក្រុង​អង់ការ៉ា។ អំពើ​ហិង្សា​នេះ បាន​កើត​ឡើង​នៅ​ចំ​ពេល​មាន​ជំនួប​នៅ​ទីក្រុង​មូស្គូ រវាង​រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី និង​ប្រមុខ​កាទូត​តួកគី ស្ដី​ពី​វិបត្តិ​ស៊ីរី។

រូបភាព​ដ៏​តក់​ស្លុត បាន​បង្ហាញ​នូវ​ទិដ្ឋភាព​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ​ទៅ​លើ​អ្នក​កាទូត​ជើង​ចាស់​រូប​នេះ​ពី​ខាង​ក្រោយ ខណៈ​លោក​បើក​កម្មវិធី​ពិព័រណ៌​រូបថត​រុស្ស៊ី។

រូបថត​បង្ហាញ​ថា អគ្គ​រដ្ឋទូត​រូប​នោះ​កំពុង​ឈរ​ថ្លែង​នៅ​ឯ​តុ​ឈរ​មួយ មុន​នឹង​ដួល​ដេក​ទៅ​លើ​កម្រាល​ឥដ្ឋ ខណៈ​ពេល​សំឡេង​កាំភ្លើង​បាន​ផ្ទុះ​ឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ