UN ថាមនុស្ស​១​ម៉ឺន​៥​ពាន់​នាក់​ភៀស​ខ្លួន​ទៅ​ចិន ខណៈ​កង​ទ័ព​ភូមា​ប្រយុទ្ធ​នឹង​ពួក​ឧទ្ទាម

ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ បាន​និយាយ​ថា មនុស្ស​រហូត​ដល់ ១ម៉ឺន ៥​ពាន់​នាក់ បាន​រត់​ភៀស​ចេញ​ពី​ព្រំដែន​ភូមា ចូល​ទៅ​ក្នុង​ប្រទេស​ចិន​កាល​ពី​ខែ​វិច្ឆិកា​កន្លង​មក​នេះ ខណៈ​ដែល​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​ភូមា និង​ក្រុម​ប្រដាប់​អាវុធ​ជន​ជាតិ​ភាគ​តិច កាន់​តែ​តាន​តឹង​ឡើង។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន​ Reuters។

លោក Pierre Peron អ្នក​នាំ​ពាក្យ​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សម្រប​សម្រួល​កិច្ចការ​មនុស្ស​ធម៌​នៅ​ភូមា បាន​ប្រាប់ Reuters តាម​អ៊ីម៉ែល​ថា ការ​ផ្ដល់​ជំនួយ​ទៅ​ដល់​មនុស្ស​រង​ផល​ប៉ះ​ពាល់​ពី​ជម្លោះ​នេះ កាន់​តែ​មាន​ស្ថានភាព​អាក្រក់​ឡើង។

ទីភ្នាក់ងារ​នេះ បាន​និយាយ​ថា ជន​ភៀស​ខ្លួន​ថ្មី​ប្រហែល ១ម៉ឺន ៥​ពាន់​នាក់ និង​មនុស្ស ២៤០០​នាក់​ទៀត បាន​ភៀស​ខ្លួន​នៅ​ក្នុង​ស្រុក នៅ​ភាគ​ខាង​ជើង​នៃ​រដ្ឋ​សាន​របស់​ភូមា ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​កន្លង​មក នៅ​ពេល​សម្ព័ន្ធ​កង​ទ័ព​បះបោរ ៤​ក្រុម បាន​វាយ​ប្រហារ​ទៅ​លើ​ប៉ុស្តិ៍​ប៉ូលិស និង​យោធា។

ការ​វាយ​ប្រហារ​នេះ បាន​កាត់​ផ្ដាច់​ពាណិជ្ជកម្ម​ឆ្លង​កាត់​ព្រំដែន ហើយ​ចិន​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​ការ​បាញ់​គ្រាប់​ផ្លោង​ចូល​ទឹក​ដី​ខ្លួន។

ជម្លោះ​ប្រដាប់​អាវុធ និង​ការ​ភៀស​ខ្លួន​របស់​ប្រជាជន បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ក្ដី​សង្ឃឹម​របស់​អ្នក​ស្រី អ៊ុងសាន ស៊ូជី ក្នុង​ការ​បង្កើត​សន្តិភាព​នៅ​តាម​តំបន់​ព្រំដែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ