​សមត្ថកិច្ច​បំបែក​ក្រុម​យុវជន​ដែល​ទាមទារ​ឲ្យ​លោក​កឹម សុខាបកស្រាយ​ខ្សែអាត់​សំឡេង

សកម្ម​ភាពអាជ្ញាធរអន្តរាគមន៍ក្រុមនិស្សិតតវ៉ា​នៅពីធី​សន្និបាត​គណបក្ស​សង្គ្រោះជាតិ(រូបថតដោយ៖ ហេង វិចិត្រ)

សមត្ថកិច្ច​នៅ​ខណ្ឌ​ជ្រោយចង្វានៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បាន​បំបែក​ក្រុម​យុវជន​មួយក្រុម​មាន​គ្នា​ប្រមាណ​១០​នាក់ ដែល​ទាមទារ​ឲ្យ​លោក​កឹម សុខា បកស្រាយ​ខ្សែអាត់​សំឡេង ខណៈ​ក្រុម​នេះ ប៉ះ​ពាក្យសម្តី​ជាមួយ​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ យុវជន​មួយក្រុម​បាន​ប្រើ​ឧបករណ៍​បំពង​សំឡេង ស្រែក​នៅក្បែរកន្លែង​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​រៀបចំ​សន្និបាត​នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ដើម្បី​ទាមទារ​ឲ្យ​លោក កឹម សុខា បកស្រាយ​ខ្លឹមសារ​នៃ​ខ្សែអាត់​សំឡេង​។

​ក្នុងពេល​ដែល​យុវជន​មួយក្រុម​ស្រែក​ទាមទារ​មួយ​ព្រឹក​ដល់​ម៉ោង​ជិត​ថ្ងៃត្រង់ក៏​បាន​ប៉ះពាក្យសម្តី​ជាមួយ​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាច​ប្រឈម​នឹងមាន​ហិង្សា​ផ្ទុះឡើង​។ ក្នុង​ពេល​នោះ​សមត្ថកិច្ច​ក៏​បាន​ចេញ​មុខ​សម្របសម្រួល ហើយ​បង្ខំ​យុវជន​មួយ​ក្រុមនោះ​ឲ្យចាកចេញ​ទៅ​កន្លែង​ផ្សេង​វិញ​។​

ក្រោយ​ពី​ការតវ៉ា​ជាមួយ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង សមត្ថកិច្ច យុវជនប្រមាណ​១០​នាក់​នោះក៏បាន​បើក​រថយន្ត​របស់​ពួកគេ​ចេញដោយ​មិន​មានហិង្សា​កើតឡើង​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ