ឥណ្ឌាកំពុងរៀបចំតភ្ជាប់ផ្លូវថ្នល់ជាមួយមីយ៉ាន់ម៉ានិងថៃ​

(រូបភាពពី Myanmar News)

រដ្ឋាភិបាលឥណ្ឌានិង​ចុះហត្ថលេខានៅពេលឆាប់ៗខាងមុខនេះជាមួយប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃក្នុងការតភ្ជាប់ផ្លូវថ្នល់ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទំនិញនៅក្នុងតំបន់។​

រដ្ឋមន្ត្រីគ្រូប់គ្រងផ្លូវនិង​ដឹកជញ្ជូនរបស់ឥណ្ឌា លោក Nitin Gadkari ថាការចុះហត្ថលេខាជាមួយប្រទេស​មីយ៉ាន់ម៉ានិងថៃក្នុងការតភ្ជាប់ផ្លូវថ្នល់​នឹងអាចធ្វើឡើងក្នុងរយៈពេលប្រមាណ១៥ថ្ងៃខាងមុខនេះ។​ នេះបើតាមសារព័ត៌​មាន​ Myanmar News។​

កាលពីខែមិថុនាឆ្នាំ២០១៥ ឥណ្ឌាបានចុះហត្ថលេខាជាមួយ បង់ក្លាដេស  ប៊ូតង់ និងនេប៉ាល់ ក្នុងការតភ្ជាប់ផ្លូវថ្នល់​ដើម្បីដឹកទំនិ​ញ​។  ​ រដ្ឋមន្ត្រីគ្រប់គ្រងផ្លូវនិង​ដឹកជញ្ជូនរបស់ឥណ្ឌាបញ្ជាក់ថានៅជំហានក្រោយបន្ទាប់នឹងមានគម្រោងភ្ជាប់ផ្លូវ​ជាមួយប្រទេសផ្សេងៗទៀតក្នុងតំបន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ