ប្រធានាធិបតីស៊ីវិលមីយ៉ាន់ម៉ាថ្មី​ស្បថចូលកាន់តំណែង

(រូបភាពពី AP)

ប្រធានាធិបតីស៊ីវិលរបស់មីយ៉ាន់ម៉ាដែលឈ្នះការបោះឆ្នោត​កាលពីខែវិច្ឆិកាឆ្នាំ២០១៥កន្លងទៅបានស្បថចូលកាន់តំណែងនៅព្រឹកនេះដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាង៥ទសវត្សរ៍មកមិនធ្លាប់មាន របស់ប្រទេសនេះ​។​ ​

លោក Htin Kyaw ជាអតីតជំនួយការរបស់ស្រី អ៊ុង សានស៊ូជី ត្រូវបានជ្រើសតាំងជាប្រធានាធិបតីបន្ទាប់ពីលោកស្រី អ៊ុង សានស៊ូជី មេដឹកនាំគណបក្សសម្ព័ន្ធជាតិ​ដើម្បីលទ្ធិប្រជាធិបតេយ្យ​ត្រូវរដ្ឋធម្មនុញ្ញដែលបង្កើតឡើង​ដោយរដ្ឋាភិបាលយោធារារាំងមិនឲ្យលោកស្រី​ក្លាយជាប្រធានាធិបតី។

លោក Htin Kyaw ស្បថចូលកាន់តំណែងនៅថ្ងៃព្រឹកថ្ងៃពុធនេះជំនួសតំណែងលោក ថេន សេន ជាអតីតប្រធានធិបតីពាក់កណ្តាលយោធា។ នេះបើតាមសារព័ត៌មាន Channel News Asia។

លោក Htin Kyaw បច្ចុប្បន្នមានអាយុ៦៩ឆ្នាំ ធ្លាប់ទទួលការអប់រំនៅក្នុងប្រទេសអង់គ្លេស ហើយឪពុករបស់លោក​ជាអ្នកតែងនិពន្ធនោះបានជាប់ជាតំណាងរាស្ត្រកាលពីការបោះឆ្នោតនៅឆ្នាំ១៩៩០។​

មីយ៉ាន់ម៉ាជាប្រទេសនៅអាស៊ីអាគ្នេយ៍​ដែលមានប្រជាជន៥១លាននាក់​ត្រូវ​គេរំពឹងថានឹងមានការប្រែប្រួសសេដ្ឋកិច្ចពីភាពដុនដាបក្នុងរបបយោធាគ្រប់គ្រងទៅរកភាពរីកចម្រើនក្នុងពិភពលោក​ពេលដែលរដ្ឋាភិបាលស៊ីវិលថ្មីចូលដឹកនាំតាមទម្រង់នៃលទ្ធិប្រជាធិបតេយ្យនិង​ការគោរពសិទ្ធិមនុស្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ