ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើរ​ពុករលួយ​ចាត់ទុកថា​ACU កំពុង​បំពេញការងារ​បាន​ត្រឹមត្រូវ​

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ចាត់ទុកការអនុវត្តរបស់អង្គភាពប្រឆាំងអំពើរពុករលួយលើករណីបណ្ដឹងពាក់ព័ន្ធនឹងលោកកឹម សុខា ករណីលោក ស៊ាង ចែត មេឃុំគណបក្សសម រង្ស៊ី និងមន្ត្រីអាដហុក និងករណីផ្សេងទៀត ស្របតាមនីតិវិធីនៃគោលការណច្បាប់របស់នីតិរដ្ឋ។

បើតាមសេចក្ដីជូនដំណឹងអំពីលទ្ធផលនៃកិច្ចប្រជុំលើកទី១១ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយចុះថ្ងៃទី ២៩ ខែមេសា ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលោក តុប សំ បានស្ដាប់សេចក្ដីរាយការណ៍របស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យិនទៀង ទាក់ទងនឹងបណ្ដឹងពាក់ព័ន្ធនឹងកំណើនទ្រព្យសម្បត្តិរបស់លោក កឹម សុខា ទិញផ្ទះមួយខ្នង។

ក្នុងសេចក្ដីជូនដំណឹងក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយកោតសរសើរអង្គភាពប្រឆាំងអំពើពុករលួយថា អនុវត្តការងារប្រកបដោយនីតិរដ្ឋ គោរពនីតិវិធី និងគោលការណ៍ច្បាប់ ហើយវែកញែករកដំណោះស្រាយច្បាប់យ៉ាងត្រឹមត្រូវ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី ២៨ ខែមេសា អង្គការសង្គមស៊ីវិលចំនួន ២៥ ស្ថាប័នបានចេញសេចក្ដីថ្លែងការណ៍រួម ថ្កោលទោស អង្គភាពប្រឆាំងអំពើរពុក ថាបានអនុវត្តតួនាទីដោយបំពាននិងគំរាមកំហែងដល់សង្គមស៊ីវិល ហើយពួកគេទាមទារឲ្យអង្គភាពនេះទម្លាក់ចោលរាល់ការស៊ើបអង្កេតលើបុគ្គលិកអង្គការសង្គមស៊ីវិល ដែលអង្គភាពកំពុងធ្វើការសាកសួរ។ ចំណែកឯគណបក្សសង្គ្រោះជាតិ ធ្លាប់បានចេញសេចក្ដីថ្លែងការណ៍លើកឡើងថា ចំណាត់ការរបស់ ACU ទៅលើមេឃុំបក្សប្រឆាំងនោះធ្វើតាមរបៀបខ្មែរក្រហម ដែលតាមការឆ្លើយដាក់របស់បុគ្គលម្នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ