បាក់អណ្តូងរ៉ែនៅមីយ៉ាន់ម៉ាស្លាប់មនុស្ស១២នាក់និងជាច្រើនទៀតបាត់ខ្លួន​

(រូបភាពពី AFP)

យ៉ាងហោចណាស់មនុស្ស១២នាក់ស្លាប់និងជាច្រើននាក់ទៀតបាត់ខ្លួនដោយសារការបាក់ដីនៅកន្លែងជីកអណ្តូងយករ៉ែនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ានៅយប់ថ្ងៃចន្ទម្សិលមិញនេះ។

អាជ្ញាធរដែនដីបានឲ្យដឹងថាកាលពីយប់ថ្ងៃចន្ទម្សិលមិញបាក់អណ្តូងជីកយករ៉ែថ្មើមថ្មមានតម្លៃរាប់ពានលានដុល្លារនៅក្នុងក្រុងប៉ាកាន នៅក្នុងរដ្ឋកាជីន គឺបាក់បន្ទាប់ពីមានភ្លៀងមួយមេធំ។ នេះបើតាមសារព័ត៌មានChannel News Asia ។

សាកសពចំនួន១២គេរកឃើញនៅក្រោមកំទេចដីនិងជញ្ជាំង ហើយមនុស្សជាច្រើនទៀតនៅបាត់ខ្លួនក្រុមជួយសង្គ្រោះកំពុងបន្តស្វែងរក។ ទោះយ៉ាងណាមន្ត្រីនគរបាលបញ្ជាក់ថាពួកគេពិបាកក្នុងការជួយសង្គ្រោះ ដោយសារមានការភ្លៀងជាថ្មី ហើយមានបាក់ដីបន្ថែមទៀត។

នៅត្រឹមថ្ងៃអង្គារនេះសមត្ថកិច្ចរកឃើញអ្នករងរបួសចំនួន១៥នាក់និងមនុស្សប្រមាណ៣០នាក់ទៀតកំពុងបាត់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ