ចិន​ហៅ​ប្រទេសក្រុម ​G7 ថាអាត្មានិយម​គិតតែប្រយោជន៍ផ្ទាល់ខ្លួន​

(រូបភាពពី AFP)

មេដឹកនាំសំខាន់ៗនៅលើពិភពលោកនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន G7 បានជជែកពីចរន្តនៃសេដ្ឋកិច្ចសកលនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយពួកគេក៏បារម្ភពីផលប៉ះពាល់ដល់សេដ្ឋកិច្ចដោយសារចិនកំពុងតែពង្រីកឥទ្ធិពលនៅសមុទ្រខាងត្បូង។

ខណៈប្រទេសរីកចម្រើនទាំង៧កំពុងបើកកិច្ចប្រជុំ២ថ្ងៃនៅប្រទេសជប៉ុនគឺនៅថ្ងៃទី២៦និង២៧នោះមហាអំណាចចិនបានវាយប្រហារខ្លាំងៗលើក្រុមនេះ។

ភ្លាមៗនោះអ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying ថ្លែងថាប្រទេសទាំង៧គួរតែផ្តោតសំខាន់លើតួនាទីរបស់ខ្លួនគឺការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមិនត្រូវជ្រៀតជ្រែកចូលកិច្ចការងារដទៃនោះទេ។ ទីក្រុងប៉េកាំងបានហៅប្រទេសទាំង៧នោះថាជាប្រទេសអាត្មានិយមគិតតែលើផលប្រយោជន៍ផ្ទាល់ខ្លួន។ នេះ បើតាមសារព័ត៌មាន Channel News Asia។

ប្រទេស G7 រូមមានប្រទេស អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និង សហរដ្ឋអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ