ចលនាតវ៉ា​នៅបារាំងផ្ទុះឡើង​ទូទាំងប្រទេស​​ប្រឆាំង​ការធ្វើ​កំណែទម្រង់ការងារ

(រូបភាពពី AP)

ចលនាតវ៉ារបស់យុវជនជាទ្រង់ទ្រាយធំបានប៉ះទង្គិចជាមួយនគរបាលនៅទីក្រុងបារីសនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅពេលដែលមានចលនាតវ៉ានៅទូទាំងប្រទេសប្រឆាំងនិងការធ្វើកំណែទម្រង់ការងារកំពុងមានភាពចម្រូវចម្រាស់។

នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក លើក្រុមយុវជនតវ៉ាប្រមាណ១០០នាក់ ដែល បានប្រមូលផ្តុំក្នុងទីក្រុងហើយបានវាយបំផ្លាញបង្អូចហាងលក់ឥវ៉ាន់និងរថយន្តនៅតាមទីក្រុង។ ទីភ្នាក់ងារសារព័ត៌មាន AFP រាយការណ៍ថាចលនាតវ៉ានេះដោយសារពួកគេខឹងសម្បារចំពោះច្បាប់ចម្រូងចម្រាស់មួយក្នុងការធ្វើកំណែទម្រង់ការងារ។

ហិង្សារនេះកើតឡើងមុន២សប្តាហ៍ដែលបារាំងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់របស់សហភាពអឺរ៉ុបប្រចាំឆ្នាំ២០១៦ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១០ខែមិថុនាខាងមុខ។ សកម្មជនតវ៉ាជាច្រើនបាននាំគ្នាបិទផ្លូវ ស្ពាន ហើយអ្នកបើករថភ្លើង អ្នកគ្រប់គ្រងផ្លូវអាកាសសម្រេចធ្វើបាតុកម្ម។

មន្ត្រីបានបញ្ជាក់ថាការតវ៉ាបានផ្ទុះឡើងនៅទូទាំងប្រទេសនៅថ្ងៃព្រហស្បតិ៍ម្សិលមិញគឺមនុស្សប្រមាណ១៥០ ០០០នាក់បង្ហាញខ្លួននៅលើផ្លូវ ខណៈសហជីពប្រកាសប្រមូលកម្លាំងតវ៉ាឲ្យបាន៣០០ ០០០នាក់។

អាជ្ញាធរបារាំងបញ្ជាក់ថាអ្នកតវ៉ាចំនួន៦២នាក់ត្រូវបាននាំខ្លួនទៅសួរចម្លើយក្នុងនោះ៣២នាក់នៅក្នុងទីក្រុង ខណៈសមត្ថកិច្ចប្រមាណ១៥នាក់រងរបួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ