សេដ្ឋកិច្ច​សិង្ហបុរី​កើន​ឡើង​១.៨​ភាគរយ​នៅ​ឆមាស​ទី​១

(រូបភាពពី AFP)

សេដ្ឋកិច្ចសិង្ហបុរីមានកំណើន១.៨ភាគរយនៅឆមាសទី១ឆ្នាំ២០១៦នេះ ដែលជាកំណើនគ្មានការប្រែប្រួល បើធៀបទៅនឹងឆមាសទី១នៃឆ្នាំ២០១៥កន្លងមក។ នេះដោយយោងតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia ដែលបានដកស្រង់ទិន្នន័យពីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មរបស់ប្រទេសដ៏តូចមួយនេះនៅថ្ងៃពុធនេះ។

សារព័ត៌មាននេះបានរាយការណ៍បន្តថាផ្អែកតាមការវាយតម្លៃពីត្រីមាសមួយទៅត្រីមាសមួយ សេដ្ឋកិច្ចរបស់ប្រទេសនេះមានកំណើនត្រឹមតែ០.២ភាគរយប៉ុណ្ណោះនៅត្រីមាសទី២នេះ បើធៀបទៅនឹងកំណើន៦.២ភាគរយនៅត្រីមាសទី១នៃឆ្នាំ២០១៦នេះ។

យោងតាមការស្ទង់មតិប្រចាំត្រីមាសចេញផ្សាយដោយអាជ្ញាធររូបិយវត្ថុសិង្ហបុរីកាលពីខែមីនាកន្លងមកនេះបានឲ្យដឹងថា សេដ្ឋវិទូវិស័យឯកជនបានរំពឹងទុកថាសេដ្ឋកិច្ចប្រទេសមួយនេះនឹងកើនឡើង១.៦ភាគរយ នៅចន្លោះខែមករាដល់ខែមីនា បើធៀបទៅនឹងត្រីមាសចុងក្រោយឆ្នាំ២០១៥កន្លងមក។

ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់សិង្ហបុរីនៅឆ្នាំ២០១៦នៅតែស្ថិតនៅចន្លោះ១ភាគរយទៅ៣ភាគរយដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ