សហជីព​ដូរ​គោលដៅ​ជួបជុំ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ព្រោះ​សមត្ថកិច្ច​រារាំង​

សហជីព​និង​កម្មករដែលជួបជុំដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ១ឧសភា នៅព្រឹកនេះ(រូបថត៖ លី​ បេឡា)

សហជីពនិងកម្មករដូរគោលដៅជួបជុំដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ១ឧសភា នៅព្រឹកនេះ ព្រោះសមត្ថកិច្ចហាមឃាត់ក្រោមហេតុផល ដើម្បីការពារសណ្តាប់ធ្នាប់ និងអះអាងថា ការប្រមូលផ្តុំហែក្បួនមិនមានច្បាប់អនុញ្ញាត។

តាមគម្រោងមន្ត្រីសហជីព និង កម្មករប្រមាណ២០០០នាក់នឹងប្រមូលផ្តុំនៅមាត់ ទន្លេក្បែរវត្តភ្នំ ដើម្បីហែញត្តិយកទៅសភា បង្ហាញពីទុក្ខកង្វល់កម្មករតែត្រូវ សមត្ថកិច្ចហាម បន្ទាប់មកពួកគេចង់ប្រមូលផ្តុំនៅមុខរដ្ឋសភា ក៏ត្រូវសមត្ថកិច្ចដាក់របាំងមិនឲ្យប្រមូលផ្តុំ ទើបក្រុមសហជីពទាំងនោះសម្រេចប្រមូលផ្តុំមុខទូតរុស្ស៊ីវិញ។

នៅព្រឹកនេះ ចំថ្ងៃទិវាពលកម្មអន្តរជាតិ គឺមានការពង្រាយកម្លាំងសមត្ថកិច្ចនៅតាម ផ្លូវសំខាន់ៗដែលសហជីពគ្រោងហែក្បួនគឺមួយគោលដៅមាន១០ ទៅ២០នាក់ ឬ ច្រើនជាងនេះ។ ទោះយ៉ាងណា រហូតដល់ម៉ោងជាង៨ព្រឹកនេះ មិនមានការប៉ះទង្គិចគ្នាណាមួយកើតឡើងនោះទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ