ក្នុងរយៈ​ពេល​៦ខែ មនុស្ស​ជាង​៧០នាក់​ស្លាប់​ដោយ​សារ​ខ្យល់ព្យុះនិងរន្ទះបាញ់

របាយការណ៍របស់មន្រ្តីរដ្ឋាភិបាលបង្ហាញថាក្នុងរយៈពេល៦ខែសម្រាប់ឆ្នាំ២០១៦នេះ យ៉ាងហោចណាស់មនុស្ស៧១នាក់ស្លាប់និង២០២នាក់រងរបួស ដោយសារតែគ្រោះធម្មជាតិ ខ្យល់ព្យុះនិងរន្ទះបាញ់។

នាយខុទ្ទកាល័យនិងជាអនុប្រធានគ្រប់គ្រងព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី ប្រាប់វីអូឌីនៅព្រឹកថ្ងៃពុធនេះថាបើតាមរបាយការណ៍ក្នុងរយៈពេល៦ខែនេះ គ្រោះមហន្តរាយកើតឡើងចំនួន១៦៨លើកក្នុងខេត្តចំនួន១៤។ លោកបន្ថែមថាការរងគ្រោះដោយសារខ្យល់ព្យុះបាក់ផ្ទះនិងដើមឈើដែលបណ្ដាលឲ្យមនុស្សស្លាប់៩នាក់និងរបួស១៣៩នាក់។ ចំណែមនុស្ស៦២នាក់ទៀតស្លាប់និង៦៣នាក់របួសដោយសាររន្ទះបាញ់។

បើតាមលោក កែវ វី គ្រោះធម្មជាតិនេះក៏បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិដូចជាផ្ទះដែលរលំនិងខូចខាតទាំងស្រុងមានចំនួន១៣២៥ខ្នងនិងផ្ទះរបើកដំបូលនិងខូចខាតមធ្យមមានចំនួន៦០០៩ខ្នងនិងមានខូចខាតអគារផ្សេងៗទៀត។ លោកកត់សម្គាល់ថាគ្រោះមហន្តរាយទាំងនោះកើតឡើងនៅខេត្តចំនួន១៤ដូចជាខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនគិរីនិងខេត្តប៉ៃលិនជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ