តុលាការអនុញ្ញាតឲ្យអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យមួយបាននៅក្រៅឃុំ

តុលាការសម្រេចឲ្យអគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យប៊ុណ្ណារៀលធីគ្រុប លោក ស៊ឹង ប៊ុណ្ណា នៅក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ពីបញ្ជាឲ្យឃុំខ្លួននៅពន្ធនាគារអស់១៣ថ្ងៃទាក់ទិននឹងបទចោទចេញមូលប្បទានបត្រ(សែក)អត់សាច់ប្រាក់ចំនួន៤០ម៉ឺនដុល្លារឲ្យទៅភាគីម្ខាងទៀតជាដើមបណ្តឹង។

លោក ស៊ឹង ប៊ុណ្ណា ត្រូវសមត្ថកិច្ចចាប់ខ្លួននៅព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៦ និងត្រូវចៅក្រមស៊ើបសួរនៅសាលាដំបូងរាជធានាភ្នំពេញ លោក ឡុង កេសភារម្យ សម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារនៃស្នងការដ្ឋាននរបាលរាជធាននីភ្នំពេញ(PJ)នៅថ្ងៃដដែលពាក់ព័ន្ធនឹងសំណុំរឿងចេញសែកគ្មានសាច់ប្រាក់ឲ្យលោក កែវ ហ៊ុន ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឲ្យដឹងនៅថ្ងៃទី២៣ខែមិថុនានេះថាការឲ្យលោក សឹង ប៊ុណ្ណា បាននៅក្រៅឃុំបណ្តោះអាសន្ននេះ លោកថាដោយសារចៅក្រមពិនិត្យទៅលើលក្ខខណ្ឌនិងនីតិវិធី តាមការស្នើសុំរបស់មេធាវីការពារក្តី។

បើតាមអ្នកនំាពាក្យរូបនោះជនត្រូវចោទលោក សឹង ប៊ុណ្ណា ត្រូវចៅក្រមដាក់ឲ្យជាប់កាតព្វកិច្ចស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ