រដ្ឋាភិបាលថ្មីរបស់ហ្វីលីពីន​ត្រៀម​ចរចាសន្តិភាពជាមួយក្រុមបះបោរម៉ៅនិយម

ប្រធានាធិបតីជាប់ឆ្នោតរបស់ហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូធឺត (រូបភាពពី Reuters)

ប្រធានាធិបតីជាប់ឆ្នោតរបស់ហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធឺត បានព្រមព្រៀងចរចាសន្តិភាពផ្លូវការជាមួយពួកក្រុមម៉ៅនិយមប៉ះបោរនៅអូស្លូនៅខែក្រោយ។

ទីប្រឹក្សាជាន់ខ្ពស់របស់លោក ឌូធឺត ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញអំពីគម្រោងចរចាសន្តិភាពនេះ។

ហ្វីលីពីនបានចាប់ផ្តើមជជែកជាមួយរណសិរ្សប្រជាធិបតេយ្យកុម្មុនីស្តក្នុងឆ្នាំ១៩៨៦ ដើម្បីដោះស្រាយបញ្ហាក្រុមផ្តាច់ខ្លួនតស៊ូប្រមាណ៥០ឆ្នាំ ហើយបានបណ្តាលឲ្យមនុស្សស្លាប់អស់ប្រមាណ៤០ ០០០នាក់។

លោក Jesus Dureza ទីប្រឹក្សាសន្តិភាពរបស់លោក ឌូធឺត ថ្លែងថាការព្រមព្រៀងពិភាក្សានេះកើតឡើង២ថ្ងៃបន្ទាប់ពីលោក ឌូធឺត ពិភាក្សាផ្លូវការជាមួយមេដឹកនាំបះបោរនៅណ័រវេ។

លោក Dureza ថ្លែងប្រាប់អ្នកសារព័ត៌មានថាលោកនឹងផ្តល់យោបល់ឲ្យលោក ឌូធឺត ដោះលែងអ្នកទោសនយោបាយទាំងអស់ ហើយភាគីទាំងពីរនឹងចរចាក្នុងការបញ្ចប់ការផ្ទុះអាវុធក្នុងសប្តាហ៍ទី៣នៅក្នុងខែកក្កដា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ