គណបក្ស​សង្រ្គោះជាតិ​តវ៉ា​ប្រឆាំង​នឹង​ការ​បង្គាប់​ឲ្យ​សុំ​ច្បាប់​ជួបជុំនៅ​ទីស្នាក់ការ​បក្ស

អ្នកគាំទ្របក្ស​ប្រឆាំងប្រមូលផ្តុំនៅមុខស្នាក់ការគណបក្ស​សង្រ្គោះជាតិ​កាលពីពេលកន្លង

តំណាងរាស្រ្តបក្សប្រឆាំងបានអះអាងថាការប្រមូលផ្តុំនៅមុខទីស្នាក់ការគណបក្សក្នុងសង្កាត់ចាក់អង្រែលើមិនចាំបាច់សុំច្បាប់ពីអាជ្ញាធរនោះទេ ហើយថាមន្រ្តីគណបក្សនឹងជួបជាមួយអាជ្ញាធរខណ្ឌ ដើម្បីសួរដេញដោលពីលិខិតរបស់អាជ្ញាធរ។

កាលពីថ្ងៃអង្គារ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចេញលិខិតមួយដោយណែនាំឲ្យគណបក្សប្រឆាំងរក្សាសណ្តាប់ធ្នាប់សាធារណៈ សម្រួលការស្ទះចរាចរណ៍និងរុះរើសំយ៉ាបដែកស័ង្កសី ដែលបានសង់និងថាការជួបជុំត្រូវមានការអនុញ្ញាតពីសាលាក្រុង។

អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែងនៅទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែលើថាការជួបក្នុងផ្ទះឬទីស្នាក់ការបក្សមិនចាំបាច់ត្រូវសុំច្បាប់ឬជូនដំណឹងនោះទេ។ លោកបន្តថាតំណាងរាស្រ្ត លោក ហូរ វ៉ាន់ នឹងទៅជួបជាមួយអាជ្ញាធរខណ្ឌមានជ័យដើម្បីសួរដេញដោលពីច្បាប់ទម្លាប់ទាំងនេះ។

បើតាមលិខិតរបស់អភិបាលខណ្ឌមានជ័យ រាល់សកម្មភាពចលនាកម្លាំងសកម្មជនមកប្រមូលផ្តុំនៅស្នាក់ការគណបក្សត្រូវស្នើសុំច្បាប់និងជូនដំណឹងដល់អាជ្ញាធរឲ្យបានត្រឹមត្រូវ ដោយកំណត់ចំនួនសមស្របនិងរយៈពេលមួយឲ្យបានច្បាស់លាស់។ អភិបាលខណ្ឌបានបញ្ជាក់ថាធ្វើការររុះរើសំយ៉ាបដែកស័ង្កសីដែលសាងសង់ពុំមានច្បាប់អនុញ្ញាតពីអាជា្ញធរមានសមត្ថកិច្ច ចេញវិញទាំងអស់ក្នុងរយៈពេលមួយសប្តាហ៍ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្នុងករណីពុំធ្វើការរុះរើតាមការកំណត់ទេ អាជ្ញាធរនិងអនុវត្តវិធានការរដ្ឋបាល “។

លោក យ៉ែម បុញ្ញឫទ្ធិ បានឲ្យដឹងទៀតថានឹងមានការប្រមូលផ្តុំរបស់អ្នកគាំទ្រនៅទីស្នាក់ការបក្សជាបន្តបន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ