ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​បន្ត​គ្របដណ្ដប់​ជំនួប​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​ឡាវ​

ក្រុមរដ្ឋមន្ត្រីការបរទេសមកពីបណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ នៅថ្ងៃអាទិត្យនេះ កំពុងជួបជុំគ្នានៅឯកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសឡាវ ហើយបញ្ហាសមុទ្រចិនខាងត្បូង នៅតែបន្តគ្របដណ្ដប់ទៅលើជំនួបកំពូលនេះដដែល។

ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា កិច្ចប្រជុំនៅទីក្រុងវៀងចន្ទន៍នេះ គឺជាជំនួបថ្នាក់តំបន់លើកដំបូងរបស់អាស៊ាន បន្ទាប់ពីតុលាការអន្តរជាតិមួយរបស់អង្គការសហប្រជាជាតិ បានសម្រេចនៅកាលពីថ្ងៃទី១២ ខែកក្កដាថា ប្រទេសចិនគ្មានសិទ្ធិទៅលើដែនទឹកដ៏ធំល្វឹងល្វើយនៅសមុទ្រចិនខាងត្បូងនោះឡើយ។

ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏គ្រោងជួបប្រជុំពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ផងដែរ នៅក្រៅជំនួបរបស់ពួកគេ។

នៅក្នុងចំណោមសមាជិកទាំង១០ នៃតំបន់អាស៊ាន ប្រទេសចំនួន ៤ កំពុងតែមានជម្លោះដែនទឹកជាមួយក្រុងប៉េកាំង ដែលបានអះអាងជាម្ចាស់លើដែនទឹកត្រួតស៊ីគ្នាដ៏ធំនៅសមុទ្រចិនខាងត្បូង ខណៈដែលប្រទេសចិននៅតែប្រកាន់ជំហរថា ជម្លោះដែនទឹកនោះ ត្រូវតែដោះស្រាយដោយទ្វេភាគី។

នៅប៉ុន្មានឆ្នាំមកនេះ អាស៊ានបានព្យាយាមបង្ហាញកម្លាំងរួមគ្នាប្រឆាំងនឹងចិន ខណៈដែលមានការចោទប្រកាន់ថា មហាអំណាចចិន បានបង្កើតសម្ព័ន្ធភាពជាមួយបណ្ដាប្រទេសតូចៗ ដូចជា កម្ពុជា និងឡាវ តាមរយៈការផ្ដល់ជំនួយ និងកម្ចីឥណទាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ