ប្រធានាធិបតីឥណ្ឌូនេស៊ីប្រកាសរុះរើគណៈរដ្ឋមន្ត្រី​

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នៅថ្ងៃពុធនេះប្រកាសរុះរើគណៈរដ្ឋមន្ត្រី ដែលនេះរុះរើពីរលើកហើយក្នុងរយៈមិនដល់ពីរឆ្នាំនៃការដឹកនាំរបស់លោក ក្រោមហេតុផលដើម្បីពង្រឹងប្រសិទ្ធិភាពការងារ។

លោក Widodo បញ្ជាក់ថាការរុះរើនេះគឺដើម្បីបង្កើនប្រសិទ្ធិភាពការងារ។ តាមគម្រោងលោកស្រី Sri Mulyani Indrawati ដែលបច្ចុប្បន្នជានាយកគ្រប់គ្រងធនាគារពិភពលោកនឹងត្រូវដាក់ឲ្យកាន់តំណែងជារដ្ឋមន្ត្រីថ្មីកាន់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអតីតអគ្គមេបញ្ជាការយោធាលោក Wiranto នឹងជំនួសកន្លែងលោក Luhut Pandjaitan រដ្ឋមន្ត្រីទទួលបន្ទុកការងារសន្តិសុខជាតិ។

ការរុះរើនេះក៏មានការដូររដ្ឋមន្ត្រីក្រសួងផ្សេងៗទៀតដូចជាក្រសួងផែនការនិងការអភិវឌ្ឍជាតិ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងក្រសួងកិច្ចការដែនសមុទ្រផងដែរ។

លោក Widodo លើកទឹកចិត្តឲ្យមន្ត្រីមកពីគណបក្សផ្សេងៗរួមទាំងគណបក្សប្រឆាំងផងឲ្យចូលរួមនិងគាំទ្រសហការជាមួយគណបក្សកាន់អំណាចក្នុងការអភិវឌ្ឍ។

លោកបានតែងតាំងលោក Airlangga Hartarto មកពីគណបក្ស Golkar ឲ្យទទួលតំណែងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម។ លោក Asman Abnur មកពីគណបក្ស National Mandate តែងតាំងឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងរដ្ឋបាលនិងកំណែទម្រង់ការិយាល័យធិបតេយ្យ។

គណៈរដ្ឋមន្ត្រីថ្មីនឹងចាប់ផ្តើមដំណើរការនៅថ្ងៃពុធសប្តាហ៍ក្រោយនឹងរួមបញ្ចូលសមាសភាពមកពីគណបក្សផ្សេងៗផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ