គណៈកម្មការបុណ្យសពលោក កែម ​ឡី អំពាវនាវឲ្យអ្នកចូលរួមប្រកាន់ធម៌អត់ធ្មត់​

អ្នកវិភាគបញ្ហាសង្គម លោក កែម ឡី​

គណៈកម្មការរៀបចំបុណ្យសពលោក កែម ឡី អំពាវនាវឲ្យអ្នកចូលរួមទាំងអស់ប្រកាន់ នូវធម៌អត់ធ្មត់ ពេលដង្ហែសពទៅខេត្តតាកែវស្អែកនេះបើទោះជាមានឧបសគ្គអ្វីកើតឡើងក៏ដោយ។

សមាជិកគណៈកម្មការរៀបចំបុណ្យសពលោក កែម ឡី ព្រះតេជគុណប៊ុត ប៊ុនតិញ មានថេរដីកា នៅក្នុងរោងបុណ្យប្រាប់អ្នកចូលរួមនៅរសៀលនេះថា អ្នកចូលរួមទាំងអស់ក្នុង ពិធីហែសពនៅថ្ងៃស្អែករក្សាការអត់ធ្មត់ឲ្យបានខ្ពស់បើទោះជា មានបញ្ហាអ្វីកើតឡើងក៏ដោយ ។

ព្រះតេជគុណបញ្ជាក់ថា បើសិនជាមានការបិទផ្លូវណាមួយពីសមត្ថកិច្ចនោះ សូមឲ្យ អ្នកចូលរួមរក្សាភាពស្ងៀមស្ងាត់អត់ធ្មត់ ហើយព្រះសង្ឃអាចឈប់នឹងសម្តែង ធម៌ទេសនានៅ ទីនោះតែម្តង។

បើតាមព្រះតេជគុណ ប៊ុត ប៊ុនតិញគឺ មានព្រះសង្ឃ២០០អង្គចូលរួម និង មានអ្នក ឧបត្ថម្ភរថយន្តជួយដឹកជញ្ជូនចំនួន៥៨គ្រឿង។

គណៈកម្មការរៀបចំបុណ្យបានប៉ាន់ប្រមាណថា អ្នកចូលរួមដង្ហែសពលោក កែម ឡី នៅថ្ងៃស្អែកនេះ នឹងមានយ៉ាងតិច៥០ម៉ឺននាក់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ