លោកកឹម សុខា៖ ការដឹកនាំល្អ​ធ្វើតាមប្រព័ន្ធមិនមែនតាមអារម្មណ៍បុគ្គល        

លោក កឹម សុខា នាពេលកន្លង (ប្រភពរូបភាព៖ ហ្វេសប៊ុក លោក កឹម សុខា)

 

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិថ្លែងប្រាប់សកម្មជនរបស់ខ្លួនថា  ការដឹកនាំដែលល្អ គឺត្រូវធ្វើឡើងតាមរយៈប្រព័ន្ធ មិនមែនធ្វើតាមអារម្មណ៍បុគ្គលទេ ដើម្បីចៀសវាងកំហុសឆ្គង កើតឡើងច្រើន។

ក្នុងពេលបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលយុវជន ១៨រាជធានី-ខេត្ត នៅទី ស្នាក់ការ កណ្ដាលគណបក្សសង្គ្រោះជាតិនារសៀលថ្ងៃសៅរ៍ទី២៣ ខែកក្កដា ឆ្នាំ២០១៦  លោក កឹម សុខាថ្លែងថា ទាំង ការនិយាយស្ដី ទាំងការអនុវត្តន៍ និងការសម្រេចចិត្ត ដោយការ ដឹកនាំតាមប្រព័ន្ធ គឺអាចចៀសវាងនូវ កំហុសឆ្គងបានច្រើនជាង ការដឹកនាំដោយ អារម្មណ៍ បុគ្គល។

លោក កឹម សុខា បញ្ជាក់ថា ការដឹកនាំតាមប្រព័ន្ធ អាចផ្ដល់ឱកាសឲ្យយុវជនបន្ដវេន នឹងក្លាយជាអ្នកដឹកនាំ ដោយមិនចាំបាច់តាមខ្សែរយៈបក្ខពួក។ ទោះយ៉ាងណា លោកថា  ការដឹកនាំតាមប្រព័ន្ធក៏ដោយ ចាំបាច់ត្រូវមានការកែទម្រង់ជាប្រចាំ។

ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ លោក កឹម សុខា ស្នាក់នៅក្នុងស្នាក់ការកណ្តាលរបស់គណបក្សនេះ ជិត២ខែហើយគឺតាំងពីថ្ងៃទី២៦ខែឧសភាមក ពេលដែលសមត្ថកិច្ចប៉ុន ប៉ងចាប់ខ្លួនលោក តែមិនបានសម្រេច។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ