មេដឹកនាំក្រុម IS នៅក្នុងប្រទេសអាហ្គានីស្ថានត្រូវសម្លាប់​

(រូបភាពពី BBC)

មន្ត្រីនគរបាលបាននិយាយថាមេដឹកនាំសំខាន់មួយរូបរបស់ពួកក្រុមរដ្ឋឥស្លាមដែលកំពុងធ្វើសកម្មភាពនៅក្នុងប្រទេសអាហ្គានីស្ថានរងការបាញ់សម្លាប់ក្នុងកិច្ចសហប្រតិបត្តិការនៅក្នុងខេត្តណាងហ្គាហា។

សារព័ត៌មាន BBC ចុះផ្សាយថា Saad Emarati គឺជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលផ្សេងទៀតជាអ្នករៀបចំបង្កើតក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសអាហ្គានីស្ថាននិងប៉ាគីស្ថាន ហើយបានដឹកនាំការវាយប្រហារជាច្រើនកន្លែងប្រឆាំងពួកតាលីបង់និងរដ្ឋាភិបាល។

មន្ត្រីអាហ្គានីស្ថានថ្លែងថា Saad គឺជាមនុស្សម្នាក់ក្នុងចំណោម១២០នាក់ទៀតដែលសង្ស័យជាពួកសកម្មប្រយុទ្ធ ហើយត្រូវយោធារដ្ឋាភិបាលបាញ់សម្លាប់នៅក្នុងពេលប្រតិបត្តិការនៅក្នុងស្រុកកូត គឺក្រោយពេលប៉ុន្មានថ្ងៃដែលមានការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនៅរដ្ឋធានីកាប៊ុល ហើយបានសម្លាប់មនុស្សអស់៨០នាក់។

Saad គឺជាអតីតមេបញ្ជាការនៅក្នុងក្រុមឧទ្ធាមតាលីបង់ ប៉ុន្តែបុរសម្នាក់នេះប្តូរទៅចូលរួមការងារជាមួយពួករដ្ឋឥស្លាមវិញបន្ទាប់ពី Mullah Omar ជាអ្នកបង្កើតក្រុមឧទ្ទាមតាលបង់បានស្លាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ