ហ្វីលីពីន​និយាយថាចិន​មិនឈ្នះក្នុងសហគមន៍អាស៊ានទេ

រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Perfecto Yasay (រូបភាពពី Mediacorp)

ទីក្រុងម៉ានីលអះអាងថាការដែលអាស៊ានមិនព្រមដាក់សេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិចូលក្នុងសេចក្តីថ្លែងការណ៍រួមនោះ វាមិនមែនជាការបង្ហាញពីភាពជោគជ័យរបស់ចិននៅសមុទ្រចិនខាងត្បូងនោះទេ។

រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Perfecto Yasay ថ្លែងនៅថ្ងៃពុធនេះថាការដែលអាស៊ានមិនបញ្ចូលសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិក្នុងសេចក្តីសម្រេច វាជាជោគជ័យរបស់បណ្តាលប្រទេសអាស៊ាន ព្រោះហ្វីពីលីនក៏មិនដែលស្នើឲ្យអាស៊ានគាំទ្រសេចក្តីសម្រេចនោះដែរ។ នេះបើតាមសារព័ត៌មាន Channel News Asia។

តុលាការអន្តរជាតិនៅទីក្រុងឡាអេបានសម្រេចឲ្យប្រទេសហ្វីលីពីនឈ្នះក្ដីកាលពីថ្ងៃទី១២ ខែកក្កដា ដោយបានច្រានចោលការអះអាងសិទ្ធិជាម្ចាស់របស់ចិនទៅលើដែនទឹកនៅសមុទ្រចិនខាងត្បូង។ ប៉ុន្តែចិនមិនទទួលយកសេចក្តីសម្រេចនោះទេ។

ក្នុងសេចក្តីថ្លែងការណ៍រួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងប្រទេសឡាវគឺមិនបានដាក់បញ្ជូលសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ