ប្រធានាធិបតី​ទួគី​ប្រកាស​ដក​ពាក្យ​បណ្ដឹង​ទាំង​អស់​លើ​មនុស្ស​ជេរ​ប្រមាថ​លោក

លោក Erdogan ជួបបុគ្គលិកសន្តិសុខនៅទីបញ្ជាការកងកម្លាំងពិសេសរបស់ប៉ូលីសនៅក្នុងទីក្រុងអង់ការ៉ា(រូបភាព​បណ្តាញ​សារព័ត៌មាន​BBC News)

លោកអ្នកនាងស្ដាប់ជាទីមេត្រី! ប្រធានាធិបតីទួគី បាននិយាយថា លោកនឹងដកពាក្យបណ្ដឹងទាំងអស់ ដែលលោកបានចោទប្រកាន់មនុស្សនានាថា បានជេរប្រមាថលោក។

សារព័ត៌មាន BBC បានផ្សាយថា លោក តាយីប អឺដូហ្គេន បាននិយាយថា លោកជំរុញឲ្យមានឯកភាពជាតិ នៅក្រោយការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេចនាពេលថ្មីៗនេះ។

ប៉ុន្តែ លោកក៏បានបង្កើនការវាយប្រហារទៅលើការរិះគន់នានាចំពោះការបង្ក្រាបរបស់លោកទៅលើការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ ដោយលោកប្រាប់ពួកគេឲ្យគោរពអ្នកដទៃ។

កាលពីមុន លោក អឺដូហ្គេន បានថ្លែងវាយប្រហារធ្ងន់ៗទៅលើលោក Joseph Votel ប្រមុខបញ្ជាការកណ្ដាលអាមេរិក ដោយចោទថា ប្រមុខកងទ័ពអាមេរិករូបនេះ គាំទ្រពួករៀបចំធ្វើរដ្ឋប្រហារ។

លោក Votel បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍កន្លងមកថា ការឃុំខ្លួនមេដឹកនាំយោធាមួយចំនួន អាចបង្កឲ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការវិស័យយោធាទួគី-អាមេរិក។

លោក អឺដូហ្គេន បានថ្លែងនៅវិមានប្រធានាធិបតីថា លោកនឹងដកពាក្យបណ្ដឹងទាំងអស់ ពាក់ព័ន្ធនឹងការជេរប្រមាថប្រឆាំងនឹងរូបលោក។ លោកថ្លែងថា វាជាសញ្ញាបង្ហាញពីឆន្ទៈល្អ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ