តម្លៃ​ពាណិជ្ជកម្ម​តាម​ព្រំដែន​របស់​ថៃ​នឹង​កើន​ឡើង​១៥​ភាគរយ​នៅ​ឆ្នាំ​នេះ

(រូបភាពពីបាងកកប៉ុស្តិ៍)

វិស័យឯកជនថៃរំពឹងថាតម្លៃពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរបស់ប្រទេសថៃនឹងកើនឡើង១៥ភាគរយនៅឆ្នាំនេះ។

កាសែតបាងកកប៉ុស្តិ៍របស់ថៃបានដកស្រង់សម្ដីអនុប្រធានសភាពាណិជ្ជកម្មថៃ លោក Niyom Wairatpanich ដែលបាននិយាយថា វិស័យឯកជនមានទំនុកចិត្តយ៉ាងខ្លាំងថា តម្លៃពាណិជ្ជកម្មនឹងកើនឡើងដល់១.៧ពាន់ពាន់លានបាតឬជិត៥ពាន់លានដុល្លារ។

ពាណិជ្ជកម្មព្រំដែនរបស់ប្រទេសថៃជាធម្មតាមានការដោះដូរទំនិញជាមួយបណ្ដាប្រទេសជិតខាង។

មន្ត្រីថៃរូបនេះបានថ្លែងបន្ថែមទៀតថាទិដ្ឋភាពពាណិជ្ជកម្មឆ្លងកាត់ព្រំដែនត្រូវបានគេរំពឹងថាកើនឡើង នៅពេលផែនការកសាងតំបន់ពាណិជ្ជកម្មពិសេសរបស់រដ្ឋាភិបាលចាប់ផ្ដើមឡើង។

ការអភិវឌ្ឍតំបន់ពាណិជ្ជកម្មពិសេសគឺជាគោលនយោបាយដ៏សំខាន់មួយ ដែលមានបំណងជំរុញការវិនិយោគ និងពាណិជ្ជកម្មនៅតំបន់ព្រំដែន។ រដ្ឋាភិបាលថៃបានសម្រេចកាលពី២ឆ្នាំមុនបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមបណ្ដាខេត្តចំនួន១០ សម្រាប់បម្រើឲ្យវិស័យកសិកម្ម ឧស្សាហកម្ម ដឹកជញ្ជូន និងទេសចរណ៍។

យោងតាមក្រុមប្រឹក្សាភិបាលសេដ្ឋកិច្ចជាតិនិងអភិវឌ្ឍន៍សង្គមបានឲ្យដឹងថា ការវិនិយោគកំពុងហូរទៅកាន់តំបន់សេដ្ឋកិច្ចពិសេសរបស់រដ្ឋាភិបាលជាមួយគម្រោង៣៩មានតម្លៃ៧.២ពាន់លានបាត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ